ពេញ​ចិត្ត​ស្ដូក​​រាង​ LG V30 ​​ប្រើ​អេក្រង់​ OLED

  • 2017-08-04 02:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រោយ​ពី​ក្រុមហ៊ុន​ LG បាន​ចេញ​មុខ​បញ្ជាក់​ថា​​ស្មាតហ្វូន​ម៉ូដែល​ V30 នឹង​បំពាក់​អេក្រង់​ OLED ​រូបភាព​ Render នៃ​រាង​ខាង​មុខ​របស់​ស្មាតហ្វូន​នេះ​ក៏​ចេញ​មក​ភ្លាម។

រូបភាព​ Render បាន​បង្ហាញ​ពី​ផ្ទៃ​អេក្រង់​ខាង​មុខ​របស់​ LG V30 ដែល​មាន​ស៊ុម​អេក្រង់​រាង​ស្ដើង​ និង មាន​​ជ្រុង​អេក្រង់​រាង​មូល បើ​ធៀប​នឹង​ LG G6 និង Galaxy S8 មើល​ទៅ​មាន​ចំណុច​ទាក់​ទាញ​ម្យ៉ាង​​​ម្នាក់។ LG V30 នឹង​មាន​អេក្រង់​ទំហំ​ ៦ អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ QuadHD+។

ថ្ងៃ​ទី​ ៣១ ខែ​សីហា​ ស្មាតហ្វូន​​​ស្នង​តំណែង​​ពី​ LG V20 នេះ​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ ពេល​នោះ​នឹង​ដឹង​កាន់​តែ​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​របស់​វា៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង