នារីស្រស់ស្អាត ក្លាយជាមហាសេដ្ឋីនីទឹកប្រាក់ពាន់លានវ័យក្មេងបំផុត ឯសមត្ថភាពមិនធម្មតា

  • 2017-08-05 08:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង Zetian Zhang ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «Milk Tea Sister» បាន​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋីនី​វ័យក្មេង​បំផុត​របស់​ប្រទេស​ចិន នៅ​អាយុ​ត្រឹម​តែ ២៤ ឆ្នាំ។

នាង Zetian Zhang

នាង Zhang បាន​រៀបការ​ជាមួយ លោក Richard Liu Qiangdong ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ចិន​ដ៏​ធំ JD កាល​ពី​ឆ្នាំ ២០១៥ ហើយ​បាន​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​មាន​ការ​លូតលាស់ តាម​រយៈ​ការ​លើក​កម្ពស់​ផលិតផល និង​ប្រណីតភាព​របស់​ក្រុមហ៊ុន​យ៉ាង​សកម្ម។

នាង Zhang និង លោក Richard Liu Qiangdong

ជាមួយ​នឹង​ទ្រព្យសម្បត្តិ​សរុប​ប្រហែល ១១,៦ ប៊ី​លាន​ដុល្លារ លោក Liu បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១៦ នៅ​លើ​តារាង China Rich List របស់​ទស្សនាវដ្ដី Forbes។ ជា​ផ្នែក​មួយ​នៃ​គ្រួសារ នាង Zhang បាន​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន ៦ នៅ​ក្នុង​ប្រទេស​ចិន រួម​ទាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ល្បី Uber ផង​ដែរ។

នាង Zhang និង លោក Bill Gates

នាង Zhang ធ្លាប់​បាន​ជួប​ជាមួយ​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​មហាសេដ្ឋី​ពិភពលោក លោក Bill Gates។ ជាក់ស្ដែង នាង​ធ្លាប់​បាន​ចូលរួម​ជាមួយ​ក្រុម​ការងារ​ផ្នែក​ទីផ្សារ នៃ​មជ្ឈមណ្ឌល Microsoft Research Technology Center (STC) ដោយ​ធ្វើ​ជា​អ្នក​ហាត់​ការ កាល​ពី​ខែ​មេសា ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ។

កាល​ពី​ដើម​ឆ្នាំ​នេះ នាង​បាន​តំណាង​ឲ្យ​ក្រុមហ៊ុន JD នៅ​ឯ​សមាគម American Apparel and Footwear Association Gala ហើយ​បាន​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អន្តរជាតិ Cannes International Film Festival ទៀត​ផង។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ ២០១១ នាង Zhang បាន​ចូលរៀន​នៅ​ឯ​មហាវិទ្យាល័យ​ជាន់​ខ្ពស់​ចិន Tsinghua University និង​បាន​សិក្សា​នៅ​ក្រៅ​ប្រទេស នៅ​ឯ​មហាវិទ្យាល័យ Barnard College ក្នុង​ទីក្រុង New York ដែល​ជា​កន្លែង​នាង​បាន​ជួប​ជាមួយ លោក Liu។

នាង Zhang បាន​ផ្ដល់​កំណើត​កូន​ស្រី​ដំបូង​របស់​នាង នៅ​ខែ​មីនា ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី