អាយុទើប៩ឆ្នាំ ដាក់ពាក្យសុំធ្វើការនៅ NASA ស្រាប់តែទទួលការឆ្លើយតបវិញ គួរឲ្យភ្ញាក់ផ្អើល

  • 2017-08-08 01:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ប្រកាស​ជ្រើសរើស​បុគ្គលិក​ផ្នែក «មន្ត្រី​ការពារ​ភព» (Planetary Protection Officer) ភ្នាក់ងារ​អវកាស ណាសា (NASA) ទទួល​បាន​ពាក្យ​សុំ​ធ្វើ​ការ​ជា​ច្រើន ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដូច​ក្មេង​ប្រុស​អាយុ ៩ ឆ្នាំ មាន​ឈ្មោះ​ថា Jack Davis ឡើយ។

ក្មេងប្រុស Jack Davis

Jack បាន​ពន្យល់​នៅ​ក្នុង​ពាក្យ​សុំ​ការងារ ដែល​សរសេរ​ដោយ​ដៃ​ផ្ទាល់​ថា «ខ្ញុំ​បាន​មើល​ឃើញ​ស្ទើរ​តែ​គ្រប់​លំហ និង​ភាពយន្ត​មនុស្ស​ក្រៅ​ភព (Alien)។ ខ្ញុំ​ពូកែ​ខាង​លេង​វីដេអូ​ហ្គេម។ ខ្ញុំ​នៅ​ក្មេង ដូច្នេះ​ខ្ញុំ​អាច​រៀន​គិត​ដូច​មនុស្ស​ក្រៅ​ភព (Alien) បាន»។

ពាក្យសុំការងាររបស់ Jack Davis

ពាក្យ​សុំ​ការងារ​របស់ Jack ត្រូវ​បាន​គេ​ថត និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​អ៊ីនធឺណិត ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន មាន​ការ​ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

ជាមួយ​គ្នា​នេះ​ដែរ នាយក​ផ្នែក​វិទ្យាសាស្ត្រ​ភព​របស់​ភ្នាក់ងារ​អវកាស ណាសា បាន​ឆ្លើយ​តប​ទៅ​កាន់ Jack នៅ​លើ​បណ្ដាញ​សង្គម Twitter ថា «វា​ជា​ការ​ការពារ​ផែនដី​ពី​អតិសុខុមប្រាណ ឬ មីក្រុប (Microbe) តូចៗ នៅ​ពេល​យើង​នាំ​គំរូ​ត្រលប់​ពី​ភព​ព្រះ​ច័ន្ទ និង​ព្រះ​អង្គារ​វិញ។ វា​ក៏​ជា​ការ​ការពារ​ភព​ផ្សេង​ទៀត ពី​មេរោគ​របស់​យើង​ផង​ដែរ នៅ​ពេល​យើង​ទទួល​ខុសត្រូវ លើ​ការ​រុករក​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ»។

ការឆ្លើយតបរបស់ ណាសា

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ភ្នាក់ងារ​អវកាស ណាសា បាន​ជំរុញ​ឲ្យ Jack និង អ្នក​ដទៃ​ទៀត ខិតខំ​រៀន​សូត្រ ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ការពារ​ភព (Guardians of the Galaxy) ដ៏​អស្ចារ្យ​ម្នាក់​នៅ​ថ្ងៃ​ណា​មួយ៕

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី