អ្នកប្រើ iPhone 5 ចុះក្រោម មានសំណាង Jailbreak iOS 9.3.5 បានហើយ
- 2017-08-08 02:23:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ iPhone 5 ចុះក្រោម មានសំណាង Jailbreak iOS 9.3.5 បានហើយ
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះ កម្មវិធី Jailbreak iOS ថ្មីៗរបស់ Apple សុទ្ធសឹងតែបង្កើតឡើងសម្រាប់ទូរសព្ទប្រភេទ 64-bit ដែលរួមមាន iPhone 5s ឡើង។ ថ្ងៃនេះអាចថាជាសំណាងមួយដល់អ្នកប្រើ iPhone 5 ចុះក្រោមឬប្រភេទ 32-bit ដែលកំពុងឈរលើ iOS 9.3.5 អាចមានសិទ្ធ Jailbreak បានជាសាធារណៈហើយ។ កម្មវិធីឈ្មោះថា Phoenix បានសម្រិតសម្រាំងឡើងដោយអ្នកវិស្វករកម្មវិធី Siguza, Tihmastar និង quwertyoruiop។
.វិធី Jailbreak iOS 9.3.5 ជាមួយឧបករណ៍ 32-Bit:
១.ទាញយកកម្មវិធី Phoenix ឬ IPA > ដោយចុច Download (https://phoenixpwn.com/) ២.ទាញយកកម្មវិធី Cydia Impactor ៣.ភ្ជាប់ទូរសព្ទទៅកុំព្យូទ័រ ៤.បើកកម្មវិធី Cydia Impactor ហើយទាញទម្លាក់ឯកសារ IPA ចូល ៥.វាយបញ្ចូល Apple ID ផ្ទាល់ខ្លួន ៦.ក្រឡេកមើលលើទូរសព្ទ ចូលទៅកាន់ Settings > General > Device Management ចុច Trust លើឯកសារដែលបានបញ្ចូល ៧.បើកកម្មវិធីដែលបានបញ្ចូលពីកុំព្យូទ័រ ហើយចុចលើពាក្យ Prepare For Jailbreak ៨.រង់ចាំដល់វា Respring ម៉ាស៊ីនចប់ ហើយបើកកម្មវិធី Cydia ដែលមាននៅលើ Home Screen (បញ្ជាក់: រាល់ការ Reboot ទាមទារឲ្យបើកកម្មវិធី Phoenix ម្ដងទៀត ហើយចុច Kickstart Jailbreak និងករណីបើកម្មវិធី Phoenix ហួសថ្ងៃកំណត់ សូមអនុវត្តតាមជំហានខាងលើសារជាថ្មី)។