ពិតទេ iPhone លក់ក្រៅទឹកដីអាមេរិកអាចមានតម្លៃថោកជាង?
- 2017-08-07 02:01:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ iPhone លក់ក្រៅទឹកដីអាមេរិកអាចមានតម្លៃថោកជាង?
ចន្លោះមិនឃើញ
មានពាក្យចចាមអារ៉ាមខ្លះ បានលើកឡើងថាតម្លៃទូរសព្ទ iPhone ក្រៅទឹកដីអាមេរិកអាចលក់ធូរថ្លៃជាងទីផ្សារប្រទេសដទៃ។ ចម្លើយគឺវាមិនពិតនោះទេ ខណៈមានប្រទេសជាច្រើនដែលចែកចាយលក់ iPhone សុទ្ធសឹងតែថ្លៃជាងក្នុងស្រុកអាមេរិកទៅវិញ។ ឧបមាថា iPhone 7 ទំហំ 128GB នៅអាមេរិកតម្លៃ ៨១៥ ដុល្លារ បើក្រឡេកទៅទិញនៅប្រទេសតួគី គឺថ្លៃលើហ្នឹងក្បែរ ៥០ ភាគរយ ដែលចូលដល់ ១,២០០ ដុល្លារ។
តាមការបញ្ជាក់ពីរបាយការណ៍នៃបណ្ដា Apple Store ទាំង ៥៣ ជុំវិញពិភពលោក សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនលក់ iPhone ក្នុងតម្លៃធូរថ្លៃជាងគេ ហើយប្រទេសដែលលក់ថ្លៃលំដាប់ទាំង ៣ រួមមាន តួគី, ប្រេស៊ីល និងរុស្ស៊ី។ កត្តាខុសគ្នាបែបនេះ អាចបណ្ដាលមកពីថ្លៃពន្ធនាំចូល, ថ្លៃដឹកជញ្ជូននិងកម្មករក្នុងស្រុក ដែលមានភាពមិនដូចគ្នាទាំងអស់ឡើយ។