មិនធម្មតាទេ បើដឹងដើមទុនផលិតភាពយន្តភាគ "សិសិររដូវក្នុងបេះដូង"
- 2017-08-09 02:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាទេ បើដឹងដើមទុនផលិតភាពយន្តភាគ "សិសិររដូវក្នុងបេះដូង"
ចន្លោះមិនឃើញ
ភាពយន្តភាគ "សិសិររដូវក្នុងបេះដូង" ឬ "Autumn in My Heart “ ដែលបានទិញកម្មសិទ្ធិពីប្រទេសកូរ៉េ និងផលិតឡើងវិញដោយផលិតកម្ម Apsara Mera។ ដឹងទេថាភាពយន្តភាគមួយនេះចំណាយទុនប៉ុន្មានក្នុងការផលិត?
លោក ខាំ ភូរិ ដែលជាអ្នកដឹកនាំរឿង បានលើកឡើងថានេះជារឿងភាគខ្នាតវែងដំបូងបង្អស់របស់ផលិតកម្ម Apsara Mera ហើយទុនផលិតក៏ច្រើនទៅតាមហ្នឹងដូចគ្នា ប៉ុន្តែបើធៀបនឹងការចំណាយក្នុងការផលិតរបស់ KBS គឺនៅមានគម្លាតឆ្ងាយគ្នាខ្លាំង។
“ជាក់ស្ដែង "សិសិររដូវក្នុងបេះដូង" មាន២៥ភាគ ហើយ១ភាគចំណាយទុនផលិតប្រមាណជា ៥០០០ដុល្លារអាមេរិក ប៉ុន្តែកូរ៉េវិញគេចំណាយប្រហែល ២០០០០០ដុល្លារអាមេរិក ក្នុង១ភាគ និងមានតែ១៦ភាគតែប៉ុណ្ណោះ"។ លោកបន្ត។
ភាពយន្តភាគ "សិសិររដូវក្នុងបេះដូង" គឺជាភាពយន្តល្បីបំផុតរបស់កូរ៉េ អំឡុងឆ្នាំ២០០០ ដល់២០០៣ ដែលសម្ដែង Song Seung Heon និង Song Hye Kyo។ ឆាប់ៗនេះអ្នកនិយមតាមដានភាពយន្តភាគខ្មែរនឹងបានទស្សនារឿងនេះតាមលំនាំបែបបទខ្មែរ (Khmer Version) នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV៕