ចាំអង្កាល់បានអាន? រឿង«ភូមិស្រីបំភ្លៃចិត្ត»ចេញផ្សាយហើយ!
- 2017-08-11 03:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំអង្កាល់បានអាន? រឿង«ភូមិស្រីបំភ្លៃចិត្ត»ចេញផ្សាយហើយ!
ចន្លោះមិនឃើញ
រឿងភូមិស្រីបំភ្លៃចិត្ត ដែលនិយាយអំពីបុរសជាមន្ត្រីឥណទានពីរនាក់ ត្រូវខ្មោចលងទាំងថ្ងៃនោះ ចេញផ្សាយនៅលើប្រលោមលោក Sabay ព្រឹកនេះហើយ។ ចង់ដឹងថាសាច់រឿងទាក់ចិត្តយ៉ាងណាខ្លះ តោះអានទាំងអស់គ្នា!
ម៉ោង១២ថ្ងៃត្រង់គត់ ខ្ញុំ និងសារួនបានជិះម៉ូតូម៉ាកឌ្រីម១២៥សេសេ ផលិតឆ្នាំ២០១៦ មកដល់ចុងភូមិដាច់ស្រយាល ក្នុងស្រុកពារាំង នៃខេត្តព្រៃវែង ដែលមានតូបលក់កាហ្វេបែបស្រុកស្រែមួយ ឈ្មោះសម្រស់ស្រីញ៉ាញ់។ ដោយសារមេឃក្ដៅខ្លាំងនិងអស់កម្លាំងផង ខ្ញុំនិងសារួនបានចូលសាកល្បងទទួលទានកាហ្វេស្រុកស្រែ ដោយសារួនហៅកាហ្វេទឹកកក ខ្ញុំសារ៉ូទឹកដោះគោទឹកកក។
ខ្ញុំអង្គុយលើអង្រឹងត្បាញពីកំប្លោកស្ដាប់ចម្រៀងក្នុងតូប។ មិនយូរប៉ុន្មាន យុវតីវ័យ២០ឆ្នាំស្ដើង សម្បុរសជ្រះ បានលើកកាហ្វេ និងទឹកសារ៉ូមកឲ្យ។ នាងនៅតែម្នាក់ឯង ឯខ្ញុំជាមន្ត្រីឥណទានផង និងឆ្លៀតទិញលក់ដី ឬផ្ទះផង ជាអ្នកដំណើរមកពីឆ្ងាយផង។ ខ្ញុំនិងសារួនមើលមុខគ្នាញញឹម ញាក់ភ្នែកដាក់គ្នា ព្រោះយល់ថា ជាឱកាសមាសសម្រាប់ ព្រាននារី ដូចពួកយើងមកដល់ហើយ។ ខ្ញុំមកទីនេះគឺដើម្បីស្វែងរកអតិថិជន ផ្នែកឥណទានខ្នាតតូច និងពិនិត្យ មើលក្រែងមានអ្នកស្រុកលក់ដីឬផ្ទះ។ ជ្រំទឹកកកបណ្ដើរ ខ្ញុំងាកឈ្ងោកមើលដីបណ្ដើរ តែងាកមកវិញឃើញទឹកសារ៉ូអស់ខ្លះ តែមិនចាប់អារម្មណ៍ទេ ព្រោះនឹកថាសារូនវាលួចផឹក ព្រោះជាទម្លាប់សារួនតែងតែធ្វើដូច្នេះដាក់ខ្ញុំ។ ខ្ញុំមិនបានស្ដីបន្ទោសសារួនទេ។ លុះផឹករួចហើយ ដោយត្រូវខ្យល់ត្រសៀកៗផង ខ្ញុំក៏ងុយដេកបើកភ្នែកលែងរួច បន្ទាប់មកក៏លង់លក់នៅលើអង្រឹងទៅ។
មួយសន្ទុះក្រោយមក ខ្ញុំមានអារម្មណ៍ថា ដូចជាក្ដៅមុខតិចៗ បន្ទាប់មកក្ដៅពេញខ្លួន ដូចត្រូវកម្ដៅថ្ងៃ។ លុះបើកភ្នែកឡើង ក៏បាត់សារួនហើយពេលខ្ញុំមើលទៅឆ្ងាយ ក៏ឃើញសារូនកំពុងរត់យ៉ាងត្របាញ់កែងមិនងាកក្រោយសោះ។ ខ្ញុំឆ្ងល់យ៉ាងខ្លាំងថាសារួនវារត់ធ្វើអី។ ខ្ញុំក៏ឈ្ងោកមើលស្បែកជើងដើម្បីពាក់ ស្រាប់តែឃើញខ្លួនខ្ញុំកំពុងស្ថិតនៅលើមែកឈើតូចមួយកណ្ដាលថ្ងៃក្ដៅចែស។ តូបកាហ្វេក្លាយជាដើមឈើតូចល្មមមួយដែរ។ ភ្លាមនោះ ខ្នងនិងសម្បុររបស់ខ្ញុំចាប់ផ្ដើមព្រឺខ្ញាកៗ ដោយនឹកក្នុងចិត្តថា នេះហើយគេហៅថាខ្មោចលងទាំងកណ្ដាលថ្ងៃត្រង់។
ខ្ញុំចាប់ប្រវេប្រវាចុះមកក្រោមដើម្បីរត់ តែនារីវ័យក្មេង ដែលជើងមិនជាប់ដី ទម្លាក់សក់វែងអន្លាយ ហោះមកពីចម្ងាយបក់ដៃស្រែកហៅខ្ញុំថា បងកុំអាលទៅណា ឲ្យលុយថ្លៃកាហ្វេខ្ញុំសិន។ មិនអាចឈប់ទេ នាងខ្មោចសអើយ! អារម្មណ៍របស់ខ្ញុំ ហាក់គ្មានអ្វីៗនៅក្នុងខ្លួន។ អារម្មណ៍ខ្ញុំពេលនេះមួយទៀត ទោះបីនាងស្អាតយ៉ាងណាក៏លែងទ្រាំហើយ មិនអាចទ្រាំបានទេ! ខ្ញុំប្រឹងបង្ហើបជើងរត់ តែហាក់មិនទៅមុខសោះ ឯនាងកាន់តែមកៀកទៅៗ។ រត់មកដល់មុខឆ្ងាយបន្តិច ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់បានជិះកង់កាត់មុខសារួនមក ហើយស្រែកសួរខ្ញុំថា៖
«អេ៎! ប្អូនប្រុស រត់រឿងអីហ្នឹង?»
ខ្ញុំឆ្លើយទាំងត្រហេបត្រហបថា៖
«គឺមានខ្មោចលង!»
ភ្លាមនោះស្ត្រី ក៏លាន់មាត់បែបឆ្ងល់មកវិញថា៖
«ខ្មោចលង?? នៅភូមិនេះមានខ្មោចលង?»
ចូលទៅកាន់ផេកហ្វេសប៊ុករបស់ប្រលោមលោកsabay ចុចត្រង់នេះ
របៀបងាយៗដើម្បីអានប្រលោមលោកsabay ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ ios ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ Android ចុចត្រង់នេះ