XZ Premium​ ​ស្មាតហ្វូន​កាមេរ៉ា​ថត​ ​៩៦០​ ​ប៉ុស្តិ៍​ក្នុង​មួយ​វិនាទី

  • 2017-08-21 07:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Sony​ ​បាន​ចេញ​លក់​នូវ​កំពូល​ស្មាតហ្វូន​ឆ្នាំ​ ​២០១៧​ ​របស់​ខ្លួន​ជា​មួយ​ម៉ូដែល​ ​XZ Premium​ ​ដែល​មាន​អេក្រង់​បង្ហាញ​រូប​កម្រិត​ ​4K​ ​កាមេរ៉ា​អាច​ថត​ ​Slow Motion​ ​ក្នុង​ល្បឿន​ ​៩៦០​ ​ប៉ុស្តិ៍​ក្នុង​មួយ​វិនាទី​ ​(960fps)។

មាន​ការ​រចនា​រាង​ប្លែក​ជ្រុងៗ​ ​រំលេច​ដោយ​ផ្ទាំង​ក្រោយ​ដូច​កញ្ចក់​ ​អម​ជា​មួយ​អេក្រង់​ ​IPS LCD​ ​ផលិត​តាម​បច្ចេកវិទ្យា​ ​Corning Gorilla Glass 5​ ​ដែល​មិន​ងាយ​ឆ្កូត​ ​និង​មាន​ទំហំ​ ​៥,៤៦​ ​អ៊ីញ​ ​បង្ហាញ​រូប​ទំហំ​ ​៣ ៨៤០x២ ១៦០pixels​ ​រួម​ជា​មួយ​ដង់ស៊ីតេ​រូប​ ​៨០៧​ ​ppi។ ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Qualcomm MSM8998 Snapdragon 835​ ​និង​ ​GPU​ ​ប្រភេទ​ ​Adreno 540​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB​ ​ហើយ​អាច​បន្ថែម​មេម៉ូរីកាត​ ​microSD​ ​ដល់​ ​២៥៦GB​ ​និង​មាន​ ​RAM​ ​៤GB។

កាមេរ៉ា​ក្រោយ​ ​១៩​ ​មេហ្គាភិចសែល​ ​អាច​ថត​វីដេអូ​កម្រិត​ ​2160p​ ​ល្បឿន​ ​30fps, 720p​ ​ល្បឿន​ ​960fps​ ​និង​កាមេរ៉ា​មុខ​ ​១៣​ ​មេហ្គាភិចសែល​ ​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ ​1080p​ ​ហើយ​ស្មាតហ្វូន​នេះ​មាន​តម្លៃ​ ​៦៩៩​ ​ដុល្លារ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

អត្ថបទ៖ រដ្ឋ