ញាក់សាច់! ជើងខ្លាំងហ្វូតសាល អាណាចក្រប៉ៃតង ប៉ះ ឪម៉ាល់ ចុងសប្តាហ៍នេះ
- 2017-08-12 03:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! ជើងខ្លាំងហ្វូតសាល អាណាចក្រប៉ៃតង ប៉ះ ឪម៉ាល់ ចុងសប្តាហ៍នេះ
ចន្លោះមិនឃើញ
ក្រុមខ្លាំងល្បីឈ្មោះពីរក្នុងពិភពបាល់ទាត់ក្នុងសាលគឺ Anachak Baitong និង Ov Mal FC ត្រូវជួបគ្នាក្នុងសាលស្តង់ដារនាថ្ងៃអាទិត្យស្អែកនេះដើម្បីប្រជែងរក៣ពិន្ទុក្នុងព្រឹត្តិការណ៍ពានរង្វាន់ជាតិបាល់ទាត់ក្នុងសាលក្លៀ ឆ្នាំ២០១៧ (CLEAR NATIONAL FUTSAL CUP 2017)សប្តាហ៍ទី៣។
តាមកាលវិភាគនៃការប្រកួតជើងខ្លាំង Anachak Baitong ដែលជោគជាំខ្លាំងក្នុងពិភពបាល់ទាត់ក្នុងសាលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវជើងអ្នកលេងល្បីឈ្មោះ Ov Mal FC នៅថ្ងៃអាទិត្យ ទី១៣ សីហា វេលាម៉ោង៦:៣០នាទីល្ងាចនេះ CLEAR Arena The Blue Sports Center។ ក្រុមទាំងពីរប្រាកដជាធ្វើឲ្យអ្នកទស្សនាកន្ត្រាក់អារម្មណ៍ខ្លាំងជាមិនខានឡើយ។
ប៉ុន្តែមុនឈានដល់ក្រុមខ្លាំងទាំងពីរពាក់មុខយក្សដាក់គ្នា មានគូប្រកួតជាច្រើនក្នុងពានរង្វាន់ដដែលនេះពោលគឺចាប់ពីរសៀលថ្ងៃសៅរ៍ ទី១២ សីហានេះទៅ។ ខាងក្រោមជាកម្មវិធីវគ្គសន្សំពិន្ទុក្នុងពូលនៃសប្តាហ៍ទី៣ពានរង្វាន់ CLEAR NATIONAL FUTSAL CUP 2017។
ថ្ងៃសៅរ៍ ទី១២ សីហា ២០១៧ ពូល C 7 Makara Youth vs Down Town Sport ម៉ោង២រសៀល Snoul FT vs Daniel FC ម៉ោង៣:៣០នាទីរសៀល ពូល B UYFC Meanchey vs UYFC Komchaymear ម៉ោង៥ល្ងាច VK United vs Fan Sport FT ម៉ោង៦:៣០ ល្ងាច
ថ្ងៃអាទិត្យ ១៣ សីហា ២០១៧ ពូល A Daun Penh FC vs Neath Asia FC ម៉ោង២រសៀល Panda FC VS 3G FC ម៉ោង៣:៣០នាទីរសៀល ពូល D Home Sport FC vs IP FC ម៉ោង៥ល្ងាច Anachak Baitong vs Ov Mal FC ម៉ោង៦:៣០ ល្ងាច
ព័ត៌មានបាល់ទាត់៖ CLEAR NATIONAL FUTSAL CUP 2017