ត្រៀមហើយឬនៅ? ជិត​​ដល់​ថ្ងៃបាន​មើល​រឿង "ហ្លួង​ព្រះ​ស្តេច​កន​" ពេញ​ភ្នែក​ហើយ​ណា!

  • 2017-08-15 04:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូតមកដល់​ពេល​នេះ​រឿង​បែប​ប្រវត្តិសាស្ត្រ​ "ហ្លួង​ព្រះ​ស្តេច​កន​" ដែល​មាន​ការសម្រិតសម្រាំង​ខ្លាំង​ដោយ​ក្រុម​ការ​ងារ​ផលិត ដែល​សុទ្ធសឹងតែ​ជា​កូន​ខ្មែរ​ទាំងអស់​នោះ កាន់តែ​ខិត​ជិត​ចូល​មកដល់​ថ្ងៃ​ចាក់​បញ្ចាំង​ហើយ គឺ​នៅ​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ​២០១៧​។

សម្រាប់​ប្រិយមិត្ត ដែល​ចង់​ទទួល​បាន​បទពិសោធន៍​ប្លែក​ ក្នុង​ការ​ទស្សនា​ខ្សែ​ភាព​យ​ន្ត​បុរាណ​ខ្មែរ ដែល​ល្អ​ទាំង​គុណភាព​រូបភាព និង​ការ​សម្តែង អាច​អញ្ជើញ​ទៅ​ទិញ​សំបុត្រ​នៅ​តាម​បណ្តា​រោង​ភាព​យ​ន្ត​ធំៗ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ដូចជា​៖ រោង​ភាព​យ​ន្ត Legend Major Cineplex Prime Cineplex Platinum Cineplex និង​បារាយណ៍​អណ្តែត​សៀមរាប​។

ដំណើរការផលិត​ខ្សែ​ភាព​យ​ន្ត​ដ៏​ល្អ​ឯ​កមួយ​នេះ ត្រូវបាន​ចំណាយពេល រហូតដល់​ទៅ​ជាង ២​ឆ្នាំ ក្រោម​ការ​យកចិត្តទុកដាក់ ចំណាយ​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ថវិកា​យ៉ាងច្រើន​។ ​ផលិតករ​ភាព​យ​ន្ត ឯកឧត្តម ម៉ៅ អាយុទ្ធ បាន​បញ្ជាក់ថា នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ព្រោះ​ត្រូវ​រក​ទីតាំង​ដែល​ល្អ ការ​រៀបចំ​កន្លែង​ថត ការ​រៀបចំសំ​លៀ​ក​បំ​ពាក់ រួមទាំង​ការ​បង្វឹក​ដល់​តួ​សម្តែង ពី​ការ​ជិះ​សត្វពាហនៈ ដូចជា​សេះ ឬ ដំរី ដើម្បី​ឲ្យ​មើលទៅ​ដូចជា​អ្នក​ជំ​នា​ញ​យ៉ាង​ប៉ិន​ប្រសព្វ​។​ នេះ​សបញ្ជាក់​ឲ្យឃើញថា ខ្មែរ​ក៏មាន​ស្នាដៃ​ខ្លាំង និង​សមត្ថភាព ក្នុង​ការផលិត​ភាព​យ​ន្ត​ដែល​មាន​គុណភាព មិន​ចាញ់​ប្រទេសជិតខាង​ឡើយ​។ ​ ​ចង់ដឹងថា​តើ​សាច់រឿង "ហ្លួង​ព្រះ​ស្តេច​កន​" ល្អមើល និង​អស្ចារ្យ​យ៉ាងណា​នោះ សូម​កុំភ្លេចជាវ​សំ​បុត្រ ចូលរួម​ទស្សនា​ទាំងអស់គ្នា ចាប់ពី​ថ្ងៃទី ១៨ ខែ​សីហា ឆ្នាំ ២០១៧ នេះ​តទៅ​។​ ​រាល់​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​របស់​លោកអ្នក គឺជា​ការចូលរួម​ចំណែក​លើកកម្ពស់ ដល់​ស្នាដៃ​ផលិតភាព​យ​ន្ត​ខ្មែរ​៕​

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី