Nadal នឹងឡើងឈរចំណាត់ថ្នាក់លេខមួយពិភពលោកវិញ ក្រោយខកខាន៣ឆ្នាំ
- 2017-08-15 07:32:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nadal នឹងឡើងឈរចំណាត់ថ្នាក់លេខមួយពិភពលោកវិញ ក្រោយខកខាន៣ឆ្នាំ
ចន្លោះមិនឃើញ
Rafael Nadal នឹងក្លាយជាកីឡាករវាយតិន្នីសចំណាត់ថ្នាក់លេខ១ពិភពលោកថ្មីចាប់ពីថ្ងៃចន្ទ សប្ដាហ៍ក្រោយទៅ បន្ទាប់ពី Roger Federer ដកខ្លួនចេញពីកម្មវិធី Cincinnati Masters ដោយសាររបួសខ្នង។
តាមពិត Federer គឺជាកីឡាករតែម្នាក់គត់ដែលអាចប្រជែងជាមួយ Nadal ដើម្បីគ្រងតំណែងលេខ១ ដែលបច្ចុប្បន្ន Andy Murray កំពុងកាន់កាប់។ កីឡាករស្វីស Federer បានមានរបួសកាលពីប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន Rogers Cup កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយចាញ់យុវជនអាល្លឺម៉ង Alexander Zverev។
កត្តាដែលធ្វើឲ្យ Murray ធ្លាក់ចេញពីតំណែង ដោយសារគេបានអវត្តមានក្នុងកម្មវិធីប្រកួតជាច្រើន ហើយពាន Cincinnati ដែលត្រូវលេងនៅសប្ដាហ៍ក្រោយក៏មិនបានចូលរួមដែរ ដោយសារកំពុងបន្តព្យាបាលបញ្ហាត្រគាក។ នេះជាការត្រលប់មកកាន់ចំណាត់ថ្នាក់លេខមួយវិញរបស់ Nadal ជាលើកដំបូង ចាប់តាំងពី ខែ កក្កដា ឆ្នាំ ២០១៤៕
ចុចអាន៖