El Clásico ចប់ Ronaldo និង Messi បោះសម្ដី​ឡូយ​ដូច​​គ្នា​

  • 2017-08-15 03:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ត្រលប់​មក​ហ្វឹកហាត់​ទាំង​ទឹក​មុខ​រីករាយ ទោះ​បី​ត្រូវ​​គេ​ពិន័យ​៥​ប្រកួត​ ចំពោះ​កាយវិការ​មិន​សមរម្យ​​ដាក់​អាជ្ញាកណ្ដាល​​ កាល​ពី​ប្រកួត El Clásico ក៏​ដោយ។

ក្រោយ​ប្រកួត​ជើង​ទី​មួយ​ចប់​ Ronaldo និង Messi សុទ្ធ​តែ​បាន​បង្ហោះ​រូប​ដូច​គ្នា​លើ​បណ្ដាញ​សង្គម Instagram ដោយ​​កីឡាករ​ព័រទុយហ្គាល់​បង្ហោះ​រូប​​ជាមួយ​ពាក្យ​ផ្លែផ្កា​ដាក់​អ្នក​គាំទ្រ​ Barcelona ថា​ខ្លួន​​ជា​ "ក្រុម​ឈ្នះ" ខណៈ​កីឡាករ​អាហ្សង់ទីន​​ថា ការ​ចាញ់​របស់​ក្រុម​ខ្លួន ជា​រឿង​ឆ្កួត​ណាស់។

ក្នុង​ Instagram កីឡាករ Ronaldo បាន​បង្ហោះ​រូប​ខ្លួន​ឯង​​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ដូច​ជា Lucas Vazquez, Dani Ceballos, Nacho និង Achraf Hakimi ពេល​កំពុង​ហាត់​និង​សរសេរ​ពាក្យ​ភ្ជាប់​ថា៖ “ការ​ហ្វឹកហាត់​ដ៏​អស្ចារ្យ​នៅ​ព្រឹក​នេះ!!!​ ក្រុម​ឈ្នះ"។ មិន​ខុស​ម៉ោង​គ្នា​ប៉ុន្មាន Messi ក៏​បាន​បង្ហោះ​រូប​ខ្លួន​ឯង​មួយ​សន្លឹក​ដែរ និង​សរសេរ​​ភ្ជាប់​ថា៖ "ថ្ងៃ​ដ៏​ឆ្កួត ប៉ុន្តែ​អ្នក​ត្រូវ​តែ​ភ្ញាក់​ឡើង​និង​បន្ត​ទៅ​មុខ។ នេះ​ទើប​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។

ក្រោយ​ការ​ប្រកួត​រវាង Barcelona និង Real Madrid មាន​ការ​ពិភាក្សា​​ច្រើន​លើ​បណ្ដាញ​សង្គម ជា​ពិសេស​ការ​អបអរ​គ្រាប់​បាល់​របស់ Ronaldo ដោយ​បាន​លើក​អាវ​ឡើង​លើ​ឌឺ​អ្នក​គាំទ្រ Barca។ ស្ទីល​បែប​នេះ​ អ្នក​គាំទ្រ Barca ចោទ​ CR7 ថា​ចម្លង​តាម​​កីឡាករ​ឆ្នើម​របស់​ពួក​គេ Messi ឯ អ្នក​គាំទ្រ​ Real ថា Messi ធ្វើ​ត្រាប់​តាម Marcelo ទៅវិញ៕ ​​

ចុចអាន៖

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ