Busquets ជំរុញ​ឲ្យ Barca ទិញ​កីឡាករ​ថ្មី​បន្ថែម​លឿន​ៗ​ ក្រោយ​ចាញ់​ Real

  • 2017-08-15 02:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Busquets  បាន​ប្រាប់​ទៅកាន់​ក្លឹប​របស់​ខ្លួន Barcelona ឲ្យ​នាំ​ចូល​កីឡាករ​បន្ថែម​​ទៀត​មក បន្ទាប់​ពី​ចាញ់​ Real Madrid ៣-១​ នៅ Spanish Super Cup  កាល​ពី​ថ្ងៃ​អាទិត្យ។

ខ្សែ​បម្រើ​ការពារ​រូប​នេះ​ជឿជាក់​ថា ក្រុម​របស់​គេ​ត្រូវ​ការ​ពង្រឹង​បន្ថែម​ទៀត ប្រសិន​ជា​ចង់​​ប្រកួត​ប្រជែង​ និង​វាយ​បក​លើ​សត្រូវ​​ចាស់ Real Madrid។ កាល​ពី​ម្សិលមិញ​ Barcelona បាន​ប្រកាស​ថា ពួក​គេ​ទិញ​បាន​ Paulinho ពី​ក្រុម​​ចិន Guangzhou Evergrande ហើយ ប៉ុន្តែ​មិន​ទាន់​រក​បាន​​កីឡាករ​ជំនួស​ Neymar ដែល​ចាកចេញ​ទៅ Paris Saint-Germain នៅ​ឡើយ​ទេ។

Barcelona​ កំពុង​តាម​​ចែចង់​  Philippe Coutinho របស់ Liverpool និង Ousmane Dembele របស់​ Borussia Dortmund។ ក្នុង​ចំណោម​ពួក​គេ​ទាំង​ពីរ​នាក់​មាន​ម្នាក់​​នឹង​ត្រូវ​មក​ Camp Nou តែ​បើ​តាម​ការ​សម្លឹង​មើល Coutinho ហាក់​មាន​សង្ឃឹម​ជាង ព្រោះ​ពេល​នេះ​​គេ​ចង់​ចេញ​ពី​ហង្សក្រហម។ Spanish Super Cup ជើង​ទី​២​នឹង​លេង​នៅ​​យប់​ថ្ងៃ​​ពុធ ម៉ោង​​​៤​ទៀបភ្លឺ​ស្អែក​នេះ​៕

ចុចអាន៖

​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ