Coutinho ត្រូវ​ដក​ឈ្មោះ​​ពី​បញ្ជី​ Liverpool ​ជម្រុះ​ Champions league

  • 2017-08-15 01:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ក្រុម​ Liverpool សម្រាប់​ការ​ប្រកួត​ជម្រុះ​ Champions League ជើង​ទី​មួយ​ទល់​នឹង Hoffenheim។

Philippe Coutinho

ការ​ដក​ឈ្មោះ​​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ខ្សែ​បម្រើ​វ័យ​២៥​ឆ្នាំ​ ដាក់​សំណើ​សុំ​ចេញ​ពី​ក្លឹប​ ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ Barcelona ក្នុង​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ។ Coutinho កាល​ពី​ថ្ងៃ​អាទិត្យ​ ក៏​អវត្តមាន​​ប្រកួត​របស់​ Liverpool ម្ដង​ដែរ​ដោយ​សារ​មាន​អាការៈ​ឈឺ​ខ្នង។

Barca ទើប​តែ​លក់​ Neymar ទៅ​ Paris St-Germain ក្នុង​តម្លៃ​២០០​លាន​ផោន​ធ្វើ​ឲ្យ​ពួកគេ​ព្យាយាម​យក​ Coutinhoទៅ​ជំនួស​តំណែង​​ទំនេរ។ យ៉ាង​ណា​ក៏​ដោយ​ Coutinho ទើប​តែ​បន្ត​កុងត្រា​ថ្មី​កាល​ពី​ដើម​ឆ្នាំ​ហើយ​ក្នុង​កុងត្រា​នោះ​ មិន​អនុញ្ញាត​ឲ្យ​ក្លឹប​ណា​ទិញ​ផ្ដាច់​កុងត្រា​​ទេ។

Liverpool នឹង​ប្រកួត​ជម្រុះយប់​នេះ​នៅ​ទឹកដី​អាល្លឺម៉ង់​ ហើយ​ជើង​ទី​ពីរ​នឹង​ធ្វើ​នៅ​កីឡដ្ឋាន Anfield ​ថ្ងៃ​ទី​២៣​ សីហា។ កីឡាករ​ ២២​ រូប​ដែល​ទៅ​ប្រកួត​មាន​ Arnold, Moreno, Lovren, Milner, Wijnaldum, Henderson, Can, Mane, Salah, Firmino, Kent, Solanke, Origi, Gomez, Klavan, Flanagan, Robertson, Matip, Grujic, Mignolet, Karius, Ward៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី