លេច​រឿង Mourinho ទូរសព្ទ​​សួរ​សុខទុក្ខ Costa ស្ងាត់ៗ

  • 2017-08-14 09:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Costa  បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ចាត់​ការ​ក្លឹប Manchester United លោក​ Jose Mourinho បាន​ទាក់ទង​សួរ​នាំ​សុខទុក្ខ​ខ្លួន ស្រប​ពេល​ដែល​រូប​គេ​​ចង់​ចាកចេញ​ពី Chelsea ខ្លាំង។

ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា ខ្លួន​គ្មាន​តំណែង​ក្នុង​គម្រោង​របស់​តោ​ខៀវ​ទេ ខណៈ​លោក Antonio Conte ប្រកាស​ថា លោក​នឹង​លក់ Costa នៅ​ខែ​​មករា ខាង​មុខ។ ពាក់​ពិន​នឹង​បញ្ហា​​នេះ​កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​បង្ហាញ​ថា​ Chelsea ចាត់​ទុក​ខ្លួន​ដូច​ជា​អ្នកទោស​អញ្ចឹង ខណៈ​ដែរ​ Mourinho បាន​ទូសព្ទ​ទៅ​ខ្លួន​​បញ្ជាក់​ពី​ការ​អាណិតអាសូរ។

Costa និយាយ​​ប្រាប់  Daily Mail ថា៖ "Jose​ បាន​ទូរសព្ទ​មក​ខ្ញុំ​ផ្ទាល់ ដើម្បី​ដឹង​ពី​សុខទុក្ខ និង​ស្ថានភាព​របស់​ខ្ញុំ​ពេល​នេះ។ គេ​បាន​​ជូនពរ​ខ្ញុំ​ឲ្យ​សំណាង​ល្អ​ផង​ដែរ។ ខ្ញុំ​មិន​ដែល​មាន​បញ្ហា​ជាមួយ Jose ទេ ពួក​យើង​មាន​ទំនាក់ទំនង​ល្អ"។

កីឡាករ​សញ្ជាតិ​ដើម​ប្រេស៊ីល​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា មិត្ត​រួម​ក្រុម​នៅ Chelsea ជា​ច្រើន​បាន​លើក​ទឹកចិត្ត​គេ ក្រោយ​ពេល Conte ​សម្រេច​ចិត្ត​ទុក​គេ​ចោល៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី