ឈប់​ពី​រត់​ប្រណាំង​ Bolt នឹង​ទៅ​លេង​បាល់​ឲ្យ Man Utd ខែ​ក្រោយ

  • 2017-08-15 02:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Usain Bolt បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡា​រត់​ប្រណាំង​កាល​ពី​សប្ដាហ៍​មុន​ក្រោយ​បញ្ចប់​ការ​រត់​ World Championships នៅ​ប្រទេស​អង់គ្លេស។​

Usain Bolt

កីឡាករ​​មាន​រហស្សនាម​ថា​ស្ដេច​ល្បឿន​គឺ​​ជា​អ្នក​គាំទ្រ​ដ៏​ផ្កាប់មុខ​របស់​ Manchester United ហើយ​រូប​គេ​នឹង​មាន​ឱកាស​លេង​ឲ្យ​ក្លឹប​យក្ស​អង់គ្លេស​នៅ​ខែ​ក្រោយ។ Bolt បាន​ជួប​ចរចា​គ្នា​ជាមួយ​ភាគី​ក្លឹប​ហើយ​ព្រមព្រៀង​លេង​ក្នុង​ការប្រកួត​មិត្តភាព​រវាង​វីរបុរស​ Man United និង​ វីរបុរស​ Barcelona នៅ​ថ្ងៃ​ទី​ ២​ ខែ​កញ្ញា។

ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​ខាង​លើ​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​ប្រាក់​សម្រាប់​មូលនិធិ Manchester។ លោក Bryan Robson នឹង​ដឹកនាំ​ Man United ស្រប​ពេល​អតីត​កីឡាករ​ចាស់ៗ​មាន Andy Cole, Edwin van der Sar, Paul Scholes, Denis Irwin, Dwight Yorke និង​ Phil Neville ក៏​ចូលរួម​លេង​ជាមួយ​ Usain Bolt ដែរ៕

ចុចអាន៖

ប្រភព៖ stuff   ប្រែ​សម្រួល៖ វីរ័ត្ន