Duke 250 ស៊េរី ២០១៧ រាង​​​ឡើង​ឡូយ ឯតម្លៃ​​វិញ​​មិន​ខុស​ពី​ស៊េរី​មុន​

  • 2017-08-16 07:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

KTM Duke កម្លាំង​ម៉ាស៊ីន ២៥០ សេសេ​ស៊េរី ២០១៧​ ដែល​ជា​​ម៉ូតូ​ស្ព័រ​ថ្មី​ទើប​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ថ្មី មាន​ចំណុច​ពិសេស​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​រួម​ទាំង​តម្លៃ​របស់​វា​ផង​ដែរ​។

ក្នុង​នោះ​ដែរ ​​ចំណុច​ដែល Duke 250 ស៊េរី 2017 បាន​​​ផ្លាស់​ប្តូរ​មាន​ច្រើន​​ដែរ​​ដូច​ជា​ ​កុងទ័រ​ LCD ​សម្រាប់​​បង្ហាញ​ទិន្នន័យ គ្រោង​ធ្វើ​ដែក​ទម្ងន់​ស្រាល​អាច​ជួយ​ឲ្យ​ម៉ូតូ​បង្កើន​សន្ទុះ​បាន​លឿន ប្រព័ន្ធ​បញ្ចេញ​ផ្សេង​ថ្មី​ដែល​កាត់​បន្ថយ​សំឡេង​រំខាន ​ប្រអប់​លេខ​ ៦ វគ្គ​ស៊ី​សាំង​តិច និង​មាន​បំពាក់​អំពូល​ភ្លើង​ LED ជាដើម។

អ្វី​ដែល​គួរឲ្យកត់សម្គាល សំរាប់ម៉ូតូKTM 250 DUKE សេរីឆ្នាំ២០១៧នេះ គឺការរចនាថ្មីទាំងស្រុង​ លើ​រូបរាង​ជាមួយ​នឹង​ការ​បំពាក់​នូវ​ប្រព័ន្ធ​ភ្លើង LED ផ្នែកខាងមុខ ដែលធ្វើឲ្យម៉ូតូមួយនេះ កាន់តែមានការ ចាប់អារម្មណ៍ជាខ្លាំង អ្នកនិយមជិះម៉ូតូ ។

កញ្ញា Rattana Phaisiri អ្នកបង្ហោះម៉ូតូដ៏ល្បីឈ្មោះ នៅក្នុងប្រទេសថៃ ក៏បានចូលរួម ក្នុងកម្មវិធីសម្ពោធ នូវជំនាន់ថ្មីនៃម៉ូតូKTM 250DUKE សេរីឆ្នាំ២០១៧ ផងដែរ។

កញ្ញា Rattana Phaisiri ​ដែល​ជា​អ្នក​ជំនាញ​ម៉ូតូ​បានឲ្យដឹងថា កញ្ញាមានអារម្មណ៍ រំភើបរីករាយយ៉ាងខ្លាំង ដែល​បាន​មក​ធ្វើការ​បង្ហាញសមត្ថភាព របស់​កញ្ញាជាមួយនឹង​ម៉ូតូ KTM 250DUKE សេរីឆ្នាំ២០១៧។   កញ្ញា​បន្ដ​ទៀតថា ម៉ូតូKTM ម៉ូឌែលថ្មី មានការរចនារូបរាងឡើង យ៉ាងស្រស់ស្អាតជាមួយ នឹងថាមពល របស់​ម៉ាស៊ីន​​កាន់​តែ​ពិសេស ដែល​ធ្វើ​ឲ្យកញ្ញាកាន់តែជក់ចិត្ត ក្នុងការបង្ហាញសមត្ថភាព របស់កញ្ញាបន្ថែមទៀត។

លក្ខណៈ​សម្បត្តិរបស់ KTM Duke​

  • មាន​ម៉ាស៊ីន​ទំហំ ២៥០ សេសេ
  • ធុងសាំងធំជាមុនដល់ទៅ 2.4លីត្រ
  • បង្កើត​កម្លាំង​បាន​ ២៩ សេះ
  • មាន​ប្រព័ន្ធ​បញ្ឆេះ​បែប​ឌីជីថល
  • ម៉ាស៊ីន​បញ្ចុះ​កម្ដៅ​ដោយ​ទឹក
  • កង់​ទំហំ​ ១៧ អ៊ីញ
  • ទម្ងន់​ ១៦១ គីឡូក្រាម
  • កម្ពស់​កែប​ ៨៣០ ម.ម
  • អាច​ផ្ទុក​សាំង​បាន​ ១៣,៥ លីត្រ
  • តែ​គ្មាន​​ប្រព័ន្ធ​ហ្វ្រាំង​ ABS ទេ។

​ម៉ូតូស្ព័រ​ KTM Duke ​នេះ​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​​​ហើយ​ ដោយ​មាន​លក់​ក្នុង​​​តម្លៃ​ប្រមាណ​ជា​ ៤ ៧០០ ដុល្លារ

រំឮក​ថា​ ក្រុមហ៊ុន KTM Cambodia បានធ្វើការសម្ពោធជាផ្លូវការនូវជំនាន់ថ្មីនៃម៉ូតូ KTM គឺម៉ូឌែល 250DUKE សេរីឆ្នាំ២០១៧ ដែល​ចាប់ផ្ដើមមានវត្តមានជាផ្លូវការ  កាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម