ជើងខ្លាំងហ្វូតសាលជាតិមិនដែលចាញ់ ២ ក្រុម ត្រៀមលត់គ្នា ថ្ងៃសៅរ៍នេះ
- 2017-08-18 12:32:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំងហ្វូតសាលជាតិមិនដែលចាញ់ ២ ក្រុម ត្រៀមលត់គ្នា ថ្ងៃសៅរ៍នេះ
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ហ្វូតសាលថ្នាក់ជាតិនៅថ្ងៃសៅរ៍ សប្ដាហ៍ទី៤ ស្អែកនេះ នឹងល្អមើលជាក់ជាមិនខាន ព្រោះអីពីរក្រុមដែលមិនធ្លាប់ចាញ់សោះ ហើយលត់គូប្រកួតទក់សាច់ក្នុងការប្រកួតកន្លងមក នឹងត្រូវប៉ះគ្នា ម៉ោង ២:០០ រសៀល ក្នុងវគ្គសន្សំពិន្ទុ ក្នុងពានរង្វាន់ជាតិបាល់ទាត់ក្នុងសាលក្លៀ ២០១៧។
ទោះជាមិនបានទៅមើលផ្ទាល់ក៏ដោយ ជំនួបរវាង «Home Sport FC» ក្រុមស៊ុតបញ្ចូលទីគូប្រកួតបានច្រើនជាងគេ និងក្រុម «អាណាចក្របៃតង» ដែលមិនធ្លាប់ស្គាល់រសជាតិចាញ់ នៅទីលាន Clear Arena The Blue Sports Center ក៏នឹងត្រូវផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ផងដែរ។
ឆ្លងកាត់ពីរប្រកួតកន្លងមកក្នុងពូល D អាណាចក្របៃតង ឈ្នះ ១ និងស្មើ ១ ដោយលត់ Emerald FT ១២-១ និងស្មើក្រុម ឪម៉ាល់ ៤ -៤ ខណៈដែល Home Sport FC ឈ្នះ ឪម៉ាល់ ១១-៥ និងសម្លាប់ IP FC មិនឲ្យដកដៃរហូតដល់ ១៨-១។
ក្រៅពីគូពិសេសនេះ ក៏មានការប្រកួតរវាងក្រុមផ្សេងៗទៀតដូចជា៖
ដោយឡែក ថ្ងៃអាទិត្យ នេះ នឹងមានការប្រកួត ៤ គូទៀតដែលធ្វើឡើងនៅទីលាន Clear Arena The Blue Sports Center ចាប់ពីម៉ោង ២ រសៀលតទៅ។
MYTV នឹងផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ជាតិក្នុងសាលក្លៀឆ្នាំ២០១៧ រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ២ រសៀល៕