ហេង ឡុង ប្ដឹងអតីត​តារា​សម្ដែង សុវណ្ណ មករា ទា​រ ១០ម៉ឺន​ដុល្លារ ពី​បទ​បរិហារកេរ្តិ៍

  • 2017-08-18 13:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​ស្វាមី អ្នក​នាង ចន ច័ន្ទលក្ខិណា គឺ​លោក ហេង ឡុង ថ្ងៃ​ទី​១៨ ខែ សីហា ឆ្នាំ ២០១៧​នេះ បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅនាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ហើយ ដោយ​ប្ដឹង​អតីត​តារា​សម្ដែង សុវណ្ណ មករា ពី​បទ​បរិហារកេរ្តិ៍ ​និង​ជេរប្រមាថ​ជា​សាធារណៈ ទាមទារ​សំណង​១០ម៉ឺន​ដុល្លារ។

តាម​កម្មវត្ថុ​នៃ​ពាក្យ​បណ្ដឹង លោក ហេង ឡុង ដែល​ជា​ដើម​បណ្ដឹង បាន​រៀបរាប់​ឲ្យ​ដឹង​ថា ឈ្មោះ ​សុ វណ្ណ មករា បាន​ប្រើប្រាស់​បណ្ដាញ​សង្គម ​Facebook ដែល​មាន​គណនី​ឈ្មោះ Sovann Makara ដោយ​ប្រព្រឹត្ត​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង ជេរប្រមាថ​ជា​សាធារណៈ​មក​លើ​រូប​លោក ជា​ច្រើន​លើក​ច្រើន​សារ ដោយ​​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ​ក្នុង​ន័យ​បង្កាច់​​បង្ខូច​​កិត្តិយស​ឲ្យ​មហាជន​យល់​ច្រឡំ។

ក្នុង​ពាក្យ​បណ្ដឹង​នោះ ក្រៅ​ពី​សុំ​ឲ្យ​​​សមត្ថកិច្ច​​ជួយ​រក​យុត្តិធម៌ លោក ហេង ឡុង បាន​ទាម​ទា​រសំណង​ជា​ជំងឺ​ចិត្ត​ចំនួន​ ១០ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង។ ​ខាង​ក្រោម​នេះ គឺ​ជា​ខ្លឹមសារ​នៃ​ពាក្យ​បណ្ដឹង​ទាំង​ស្រុង៖

អត្ថបទ៖ ស៊ុនហួត