រឿង​រ៉ាវសំខាន់ៗ​របស់​តួ​អង្គ "ហ្លួង​ព្រះ​ស្ដេច​កន" ដែល​អ្នក​គាំទ្រ​មិន​ធ្លាប់​ដឹង

  • 2017-08-19 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ប្រវត្តិសាស្ត្រ​ដែល​ជា​ស្នាដៃ​ថ្មី​របស់​ ឯកឧត្តម ម៉ៅ អាយុទ្ធ រឿង​ "ហ្លួង​ព្រះ​ស្ដេច​កន" បាន​ធ្វើ​ឲ្យ​កក្រើក​យ៉ាង​ខ្លាំង​ដល់​វិស័យ​ភាពយន្ត​​ និង​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ចង់​ទៅ​ទស្សនា។ ជាក់​ស្ដែង ថ្ងៃ​នេះ Sabay នឹង​លើក​យក​រឿង​រ៉ាវ​ខ្លះៗ ជុំ​វិញ​តួ​អង្គ​ ស្ដេច​កន ឲ្យ​ប្រិយមិត្ត​​បាន​ជ្រាប​កាន់​តែ​ច្បាស់​តែ​ម្ដង។

ស្ដេចកន មាន​ឈ្មោះ​ពិត​ថា រស់ សុភ័ណ្ឌ មាន​អាជីព​ជា​ កីឡាករ​កាយ​វប្បកម្ម​ និង​ជា​គ្រូ​បង្ហាត់​លើក​សាច់​ដុំ​តាម​សណ្ឋាគារ​ធំៗ​មួយ​ចំនួន​នៅ​ភ្នំពេញ។

សុភ័ណ្ឌ គឺ​ជា​​​អតីត​បេក្ខជន​ចំណាត់​ថ្នាក់​លេខ ១​ លើ​ "ការ​ប្រឡង​សាច់​ដុំ" ​ ប្រចាំ​​ប្រទេស​កម្ពុជា​ឆ្នាំ ២០០៥ ។ នៅ​ឆ្នាំ​ដដែល​ លោក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ម្ដង​ទៀត​លើ​ការ​ប្រកួត​សាច់​ដុំ​ក្បាល​ពោះ។​

ក្នុង​ឆ្នាំ ២០១០ លោក​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ១ ជា​លើក​ទី​៣ ​លើ​វិញ្ញាសា​សាច់ដុំ​រាងកាយ ​ទាំង​មូល។ បន្ទាប់​មក​ ក៏​បាន​បន្ត​ដំណើរ​ទៅ​ប្រកួត នៅ​ប្រទេស​ថៃ ដោយ​ជាប់​ចំណាត់​ថ្នាក់​លេខ ៤ ។

ត្បិត​បាន​គ្រង​បាន​គ្រង​តំណែង​ជា​តួ​អង្គ​ឯក ក្នុង​រឿង​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​​​ និង​ត្រូវ​បាន​មហាជន​កោត​សរសើរ​ពេញៗ​មាត់​ ពី​សមត្ថភាព​របស់​លោក​ ក្រោយ​ភាពយន្ត​​នេះ​បាន​បញ្ចាំង​ក្ដី តែ​លោក​​ធ្លាប់​ឡើង​ថា​ ខ្លួន​មិន​មាន​ចំណូល​បង្ហាញ​មុខ ឬ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើយ​ ដោយ​យល់​​ថា ខ្លួន​​មិន​​ស្អាត​សង្ហារ​ដូច​តារា​ផ្សេង​ទៀត។

ទាំង​រូប​រាង និង សមត្ថភាព សុភ័ណ្ឌ​ គឺ​ជា​សិល្បករ​មួយ​តែ​​រូប​ គត់​ដែល​សក្ដិសម​ សម្ដែង​ជា​តួ​អង្គ​ ស្ដេចកន។ នេះ​បើ​តាម ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ​ដែល​​គ្រង​ដំណែង​ជា​តួ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​ក្នុង​​រឿង "ប្រវត្តិសាស្ត្រ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧ "។

នៅ​អំឡុង​ឆ្នាំ ២០១០ កីឡាករ​កាយ​វប្បកម្ម​ខាង​លើ​ បាន​​​ចូលរួម​សម្ដែង​ជា​តួ​អង្គ​ព្រះ​បាទ​សុរិយ​វរ្ម័ន​ទី២​ ​តាម​រយៈ​រឿង "មហា​អធិរាជាណាចក្រ​ខ្មែរ" បន្ទាប់​ពី​ក្រុម​ការងារ​របស់ ABS សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ជ្រើសរើស​រូប​គេ៕

អត្ថបទ៖ សុខណា