ដំណើរ​ការ​វារីអគ្គិសនី ដែល​មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​ដឹង

  • 2017-08-22 04:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឮ​គេ​និយាយ​ថា​វារីអគ្គិសនី​ អាច​បង្កើត​ថាមពល​អគ្គិសនី​​ពី​ប្រភព​ទឹក​បាន​ ប៉ុន្តែ​ភាគ​ច្រើន​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​​វារីអគ្គិសនី​មាន​ដំណើរ​ការ​ដូច​ម្ដេច​ខ្លះ។

​​​តាម​ពិត​ទៅ​ដំណើរ​ការ​បង្កើត​ថាមពល​ពី​វារីអគ្គិសនី​គឺ​សាមញ្ញ​ និង ងាយ​យល់​បំផុត។ ​វា​ប្រើ​ប្រាស់​​ចរន្ត​ទឹក​​ហូរ​ជា​​ប្រភព​ថាមពល​ដើម្បី​បង្វិល​ស្លាបចក្រ​នៃ​​តួប៊ីន​ដែល​បាន​ភ្ជាប់​ទៅ​នឹង​​ម៉ាស៊ីន​បម្លែង​ថាមពល ដែល​អាច​បម្លែង​​រង្វិល​ទៅ​ជា​ថាមពល​អគ្គិសនី។ ​ក្នុង​វារីអគ្គិសនី​​​​មាន​ជា​ទំនប់​​មួយ​ដែល​មាន​តួនាទី​​​ធ្វើ​ឲ្យ​ទឹក​មាន​កម្ពស់​ខ្ពស់ ហើយ​ទំនប់​នេះ​បាន​សង់​ឡើង​​ដោយ​មាន​ជា​ច្រក​ចេញ​ពិសេស​មួយ​ដែល​មាន​លក្ខណៈ​ចោទ​ចុះ​ក្រោម​ ដើម្បី​បង្កើត​ចរន្ត​ទឹក​ហូរ។

ពេល​ដែល​ទឹក​ហូរ​តាម​ច្រក​ចេញ​ វា​នឹង​ហូរ​កាត់​ស្លាបចក្រ​នៃ​តួប៊ីន ហើយ​កម្លាំង​​នេះ​អាច​បង្វិល​តួប៊ីន​ឲ្យ​វិល​បាន​ ដើម្បី​បង្កើត​បាន​ជា​ថាមពល​អគ្គិសនី។ ក្រៅ​ពី​អាច​បង្កើត​ថាមពល​អគ្គិសនី​បាន​​វារីអគ្គិសនី​​ក៏​អាច​គ្រប់គ្រង​លើ​​គ្រោះ​ទឹក​ជំនន់ និង អាច​ផ្គត់ផ្គង់​​ជា​ប្រភព​ទឹក​បាន​ទៀត​ផង៕ ​​​​

ប្រភព៖ Wonderopolis   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី