DUC​ បញ្ជាក់ពីការផ្ដល់ប្រាក់ហាត់ការ​ ៣០មុឺនរៀល​ ក្នុង១ខែ​ អាហារ និងកន្លែងស្នាក់នៅ មិនបង់ថ្លៃសិក្សា ៤ឆ្នាំ ចំពោះអ្នកមានជីវភាពខ្វះខាត

  • 2024-11-12 11:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យឌីជីថលកម្ពុជា (DUC) ប្រកាសផ្ដល់អាហាររូបករណ៍១០០% រយ:ពេល៤ឆ្នាំពេញ ជូនចំពោះសិស្សក្រីក្រដែលទើបប្រឡងចប់បាក់ឌុបហើយថ្មីៗ ទោះបីជាលទ្ធផលជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ មិនត្រឹមតែប៉ុណ្ណោះថែមទាំង ផ្ដល់ជូន ប្រាក់ហាត់ការ30មុឺនក្នុង1ខែអាហារ និងកន្លែងស្នាក់នៅ ថែមទៀតផង។

សម្រាប់សិស្សានុសិស្សដែលមានជីវភាពក្រីក្រ ចង់បន្ដការសិក្សានៅថ្នាក់ឧត្ដមតែគ្មានលទ្ធភាព អាចអញ្ជើញមកចុះឈ្មោះសុំអាហាររូបករណ៍ពីសាកលវិទ្យាល័យឌីជីថលកម្ពុជាបាន។ ដែលសាលាបានបើកបង្រៀនផ្ដោតទៅលើមុខជំនាញចំនួន១០ សំខាន់ៗគឺ៖ ១, ភាសាអង់គ្លេស, ២, ក្សេត្រសាស្រ្តនិងសាកវប្បកម្ម(កសិកម្ម) ៣, ព័ត៌មានវិទ្យា ៤, ស្ថាបត្យកម្មនិងសំណង់ស៊ីវិល ៥, ក្រាហ្វិកឌីហ្សាញ ៦, រដ្ឋបាលសាធារណៈ ៧,នីតិសាធារណៈ ៨, ប្រព័ន្ធផ្សព្វផ្សាយសង្គម ៩,ទីផ្សារឌីជីថល និង១០, សេដ្ឋកិច្ចឌីជីថល។

មិនត្រឹមតែផ្ដល់អាហាររូបករណ៍១០០% លើការសិក្សាប៉ុណ្ណោះទេ សាកលវិទ្យាល័យឌីជីថលកម្ពុជា Digital University of Cambodia.(DUC) ក៏នឹងផ្ដល់កន្លែងស្នាក់នៅ អាហារហូបចុក៣ពេលក្នុងមួយថ្ងៃ ប្រើប្រាស់ទឹក ភ្លើង អ៊ីនធើណេត ដោយសេរី កំព្យូទ័រហាត់ការមួយគ្រឿង ព្រមទាំងឧបត្ថម្ភប្រាក់ហាត់ការចំនួន៣០ម៉ឺនរៀលក្នុងមួយខែទៀតផង។ អ្វីដែលកាន់តែពិសេសទៀតនោះ នៅពេលនិស្សិតមានជំងឺកម្រិតស្រាលណាមួយ សាលានឹងចេញថ្លៃព្យាបាលឱ្យថែមទៀតផង។

អត្ថប្រយោជន៍ដែលទទួលបាន មិនមែនត្រឹមតែប៉ុណ្ណេះនោះទេ នៅពេលនិស្សិតបញ្ចប់ការសិក្សា សាលាក៏រកការងារឱ្យធ្វើថែមទៀត៕

ជិន សុភ័ក្ដ្រ