LG ចេញ​វីដេអូ​​ស្ប៉ត​​​​ពីរ​ដូច​ចង់​បំបាក់​មុខ​ Galaxy Note 8 ដែលប្រកាសយប់នេះ

  • 2017-08-23 02:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឆាប់ៗ​ខាង​មុខ​នេះ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ LG និង Samsung ​នឹង​បង្ហាញ​វត្តមាន​​ជា​ផ្លូវ​ការ​ហើយ​គឺ​ LG V30 និង Galaxy Note 8។ ស្រប​ពេល​ដែល​ Note 8 មាន​បំពាក់​នូវ​ប៊ិច​ S Pen ស្មាតហ្វូន​ LG ឯណោះ​វិញ​មិន​មាន​ប្រើ​ប៊ិច​ឡើយ។ តែ​យ៉ាងណា​ LG ហាក់​មិន​ចាប់​អារម្មណ៍​នឹង​ប៊ិច​ S Pen របស់​ Galaxy Note 8 ឡើយ​ ​ដោយ​បាន​បង្ហាញ​តាម​រយៈ​​វីដេអូ​ស្ប៉ត​ចំនួន​ពីរ​​នៃ​ LG V30។

វីដេអូ​ដំបូង​បង្ហាញ​ពី​ការ​កាច់​បំបាក់​ខ្មៅ​ដៃ​​ដើម្បី​ធ្វើ​ជា​អក្សរ​ V។ ចំណែក​វីដេអូ​ទី​ពីរ​វិញ​​មាន​បង្ហាញ​ពី​ប៊ិច ដោយ​គេ​យក​ប៊ិច​នោះ​​​ទៅ​សរសេរ​​ជា​អក្សរ​កូរ៉េ​លើ​សៀវភៅ​​ ដែល​មាន​ន័យ​ថា "មាន​មូលហេតុ​ដែល​គួរ​តែ​បែក​គ្នា​ជា​មួយ​អ្នក”។ បន្ទាប់​មក​សន្លឹក​ដែល​បាន​សរសេរ​នោះ​ត្រូវ​បាន​ហែក​ចោល ហើយ​សៀវភៅ​ក៏​ត្រូវ​បាន​គ្រវាត់​ចោល​ដែរ។ តាម​វីដេអូ​ពីរ​នេះ​​ទំនង​ជា​ LG ចង់​បង្ហាញ​ថា​ V30 នឹង​ធ្វើ​ឲ្យ​អតិថិជន​​​ចង់​ប្រើ​វា​ជា​ជាង​ Note ស៊េរី​ថ្មី។

គួរ​បញ្ជាក់​ថា​ LG V30 នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​ ៣១ ខែ​សីហា ចំណែក​ឯ​ Galaxy Note 8 នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​យប់​ថ្ងៃ​ទី​ ២៣ ​នេះ​ហើយ។ យ៉ាងណាក្ដី​ស្មាតហ្វូន​ទាំង​ពីរ​អាច​នឹង​ចេញ​លក់​នៅ​ក្នុង​ខែ​កញ្ញា​ដូច​គ្នា៕​​​​​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម