មិន​នឹក​ស្មាន​​ សាន់ដេ​​ ធ្វើ​ដល់ម្ល៉ឹងដាក់​ មាស សាលី ក្រោយ​ពី​ខេមរៈ​ សិរីមន្ត​ ចេញ​ទៅ​ហង្ស​មាស​

  • 2017-08-24 02:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ ខេមរៈ សិរីមន្ត ​​​ផុត​កុងត្រា​នៅ​សាន់​ដេ​​ផ្លាស់​ទៅ​​ហង្ស​មាស​​​​​ភ្លាម​ ស្រាប់​តែ​ពេល​នេះ​ មាស សាលី ត្រូវ​បាន​​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​ខ្លាំង​ពី​សំណាក់​ផលិតកម្ម​ខាង​លើ​​ដោយ​ផ្ដល់​បទ​ចម្រៀង​ជា​ច្រើន​បទ​ដល់​លោក​ត្រៀម​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

មាស សាលី បាន​ប្រាប់ Sabay ថា ​​ផលិតកម្ម​សាន់​ដេ​បាន​ត្រៀម​​បទ​ចម្រៀង​មួយ​វ៉ុល​សម្រាប់​លោក​ម្នាក់​ឯង​ ហើយ​បទ​ចម្រៀង​ទាំង​អស់​នោះ​ត្រៀម​ចេញ​នៅ​ថ្ងៃ​ទី​២៧ ខែ​ សីហា ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​​។ ១​វ៉ុល​ដែល​សាន់​ដេ​រៀប​ចំ​ឲ្យ​​នោះ​មុន​ពេល​ ខេមរៈ សិរីមន្ត ចូល​ទៅ​ផលិតកម្ម​​ហង្ស​មាស​ទៅ​ទៀត​ មិន​មែន​ទើប​តែ​រៀប​ចំ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ​។

“​ មួយ​វ៉ុល​ដែល​បង​ត្រៀម​ចេញ​ម្នាក់​ឯង​ហ្នឹង​ ជា​បទ​បែប​មនោ​សញ្ចេតនា​ទាំង​អស់ បង​សង្ឃឹម​ថា​ ក្រោយ​ពី​​បទ​ថ្មី​នេះ​ចេញ​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន។ ហើយ​បង​ក៏​មិន​ហ៊ាន​សង្ឃឹម​ថា​ បង​​អាច​គ្រង​តំណែង​ជា​កំពូល​តារា​ចម្រៀង​នៅ​សាន់​ដេ​ នោះ​ដែរ​ព្រោះ​ពេល​នេះ​​បង​ចាស់​ហើយ​ អាយុ​៣៦ ឆ្នាំ​ហើយ​" ។ មាស សាលី ថ្លែង​បញ្ជាក់​។

ក្រោយ​ពី​បទ​១​វ៉ុល​នេះ​ចេញ​ មាស សាលី ក៏​មាន​បទ​ Original Song ដែល​​លោក​ផលិត​ដោយ​ខ្លួន​ឯង​ត្រៀម​ចេញ​​វាយ​លុក​នៅ​លើ​ទីផ្សារ​ជា​បន្ត​បន្ទាប់​ផង​ដែរ​៕

ចុចអាន៖ជុំវិញមាស សាលី

ចុចអាន៖គូ​ស្នេហ៍​ ម៉ារ៉ា ប៊ុណ្ណា ក្ដៅ​ក្រហាយ​ ជុំវិញ​ព័ត៌មាន​ស្នេហា​និង​អតីត​ប្រពន្ធ​ ជៀស ស្រួច​

​ ​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី