ប្រព័ន្ធ​​តាម​ដាន​​ការ​លូត​លាស់​​កុមារ​​ដ៏​​ល្បី​​ឈ្មោះ​​«Little​Lives​»​មាន​​នៅ​​កម្ពុជា​​ហើយ​

  • 2017-08-24 05:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រព័ន្ធ​តាមដាន​ពី​ស្ថានភាព ផ្លូវចិត្ត និង​ការលូតលាស់​របស់​កុមារ​តូច​បាន​យ៉ាង​ល​ម្អិ​ត​ជាប្រចាំ​ដ៏​ទំ​នើ​ប និង​ល្បី​ឈ្មោះ​មួយ​នៅ​ប្រទេស​សឹង្ហ​បុរី ឈ្មោះថា​ «LittleLives» មាន​នៅ​កម្ពុជា​ហើយ គឺ​នៅក្នុង​សាលា​ម​ត្តេ​យ្យ My Little Pumpkin​។ Software នេះ​អាចឲ្យសាលា​កត់ត្រា​វត្តមាន​ចេញចូល​របស់​សិស្ស​ច្បាស់លាស់ ពិ​និត្យ​កម្តៅ​សិស្ស​រាល់ពេល​ចូល​រៀន អារម្មណ៍ និង​ស្មារតី​ប្រចាំថ្ងៃ​របស់​កុមារ គុណភាព​ការងារ project/ portfolio របស់​កុមារ និង​បើក​ការ​ប្រា​ស្រ័យ​ទាក់ទង​តាម​អ៊ី​ម៉ែ​ល​រវាង​គ្រូ និង អាណាព្យាបាល​ពី​ការរីកចម្រើន​របស់​កុមារ​បាន​ងាយស្រួល​គ្រប់​ពេលវេលា​ជាដើម​។​

​លោកស្រី Vanessa អគ្គនាយិកា​នៃ My Little Pumpkin បាន​ឲ្យ​ដឹងថា​៖«​យើង​ជា​សាលា​ម​ត្តេ​យ្យ​ដំបូ​ង​បង្អស់​នៅ​កម្ពុជា​ដែល​បាន​ដាក់ទុន​យ៉ាងច្រើន​លើ​កម្មវិធី​នេះ​ដើម្បី​បង្ហាញ​ឪពុកម្តាយ​ឲ្យ​ឃើញច្បាស់​ថា​សាលា​រៀ​ន​យើង​ពិតជា​យកចិត្តទុកដាក់​ខ្លាំង​ខ្លាំង​លើ​សុវត្ថិភាព និង​ការលូតលាស់​របស់​សិស្ស​»​។​ ​លោកស្រី​បន្តថា ៖«​យើង​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ឪពុកម្តាយ​តាម​រយៈ​ប្រ​ព័​ន្ធ​នេះ ហើយ​ឪពុកម្តាយ​សិស្ស​នឹង​យល់បាន​យ៉ាង​ពេញលេញ​ពី​ទ​ម្លាប់ និង​របៀប​រៀនសូត្រ​របស់​កូន​ខ្លួន​ជា​រៀ​ង​រាល់ថ្ងៃ​» ។​

​“We keep the education journey open to the parents. Therefore our school is one of community ! A community spirit!”»​

--pic--​

​«​គ្រាន់តែ​ចូល​រៀន​បាន​មួយ​រយៈ​សោះ កូន​ប្រុស​ខ្ញុំ​ដែល​ធ្លាប់តែ​វក់​លេង​ខ្លាំង ហើយ​មួរ​ម៉ៅ​ច្រើន ប្រែ​មក​ជាមាន​របៀប​ជាង​មុន ហើយ​លែង​ឲ្យ​គេ​បញ្ចុ​កបាយ​ទៀ​ត គេ​ទារ​កាន់​ស្លាបព្រា​ញុំ​ា​ខ្លួនឯង​។ ឃើញ​អ៊ីចឹង​ខ្ញុំ​ពិតជាស​ប្បាយ​ចិត្តណា​ស់ ពិសេស​រាល់​ព្រឹក​គេ​ថែមទាំង​ទារ​ទៅ​រៀន​ឲ្យ​លឿនៗ ខុសប្លែក​ពី​កាល​រៀន​នៅ​សាលា​មុនៗ​» ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់លោក ឈាន ដែល​មាន​កូន​ប្រុស​អាយុ​៤​ឆ្នាំ​កំពុងរៀន​នៅ​សាលា​ម​តេ្ត​យ្យ​ស្តង់ដារ​សឹង្ហ​បុរី My Little Pumpkin ។​

​លោក​បាន​ចែក​រំលែ​កដូច​នេះ​ជាមួយ​ឪពុកម្តាយ​កុមារ​ជាច្រើន​នាក់​ទៀ​ត​ក្នុង​កម្មវិធី Open-house របស់​សាលា​ម​ត្តេ​យ្យ My Little Pumpkin កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩ ខែ​សីហា កន្លង​ទៅ​នេះ ដោយ​លោក​ថែមទាំង​បាន​អះអាងថា នេះ​ជា​ការចែ​ករំ​លែ​ក​ដោយ​ស្មោះ​ត្រង់ លោក​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​ពិសេស​ពី​សាលា​ឡើយ​។​

​លោក​ថា​ដើមឡើយ​លោក​មិន​ច្បាស់​ថា​ឲ្យ​កូន​រៀន​នៅ​ទី​នេះ​ទេ ព្រោះ​ឃើញ​នេះ​ជា​សាលា​បើក​ថ្មី តែ​ដោយសារ​ផ្ទះ​នៅក្បែ​ហ្នឹង ដូច្នេះ​លោកក៏​មក​សួរ​ព័​ត៌មាន​នៅ​សាលា​ផ្ទាល់​លេងៗ​ទៅ ៖ «​ពេល​ចូលដល់​ក្នុង​សាលា​ឃើញ​ទីធ្លា និង​ថ្នាក់​រៀន​គេធំ​ស្អាត រៀបចំ​បានល្អ និង​មាន​អ​នា​ម័​យ ហើយ​គ្រូ និង​បុគ្គលិក​សាលា​គេ​ទទួល​ភ្ញៀវ​បាន​រាក់ទាក់​រួសរាយ ប្រកបដោយ​វិជា្ជជីវៈ ហើយ​មាន​ប្រព័ន្ធ​តាមដាន​ការលូតលាស់​កុមារ​ទំ​នើ​ប​ច្បាស់លាស់ អ៊ីចឹង​ខ្ញុំក៏​ពេញចិត្ត​ហើយ​ក៏​ដាក់​កូន​ឲ្យ​រៀ​ន​តែម្តងទៅ​»​។​

​«​ខ្ញុំ​ចូលចិត្ត​របៀបប​ង្រៀ​ន​របស់​អ្នកគ្រូ Risa yang គាត់​ពូកែ​ពន្យល់​ក្មេង​ឲ្យ​យល់ និង​នាំ​កុមារ​រៀន​តាមរបៀប​លេង ហើយ​គាត់​ក៏​តែងតែ​ពន្យល់​ឪពុកម្តាយ​ឲ្យ​យល់ច្បាស់​ពីត​ម្រូ​វ​ការ​នៃ​ការ​អប់​រំ​ដែល​សមស្រប​នឹង​វ័​យ​របស់​កុមារ​ផងដែរ​»​។​

​----Pic----

អ្នកគ្រូ​ជន​ជាតិ​សឹង្ហ​បុរី Risa Yang ដែល​ប​ង្រៀន​កុមារ​ដោយផ្ទាល់​នៅ My little Pumpkin ក៏​បាន​បញ្ជាក់​ពី​ចំនុច​សំ​ខាន់​មួយ​ចំ​នួន​ដែល​លោកស្រី​ជឿជាក់ថា​អាច​ធានា​ទំ​នុ​ក​ចិត្ត​ឪពុកម្តាយ​បាន ដូចជា ៖​

  • ​១. ប​ង្រៀន​តាម​កម្មវិធី Reggio Emilia ដែល​ជា​ប្រព័ន្ធ​អប់​រំ​កុមារ​តូច​ល្អ​បំ​ផុត​នៅក្នុង​ពិ​ភព​លោក​
  • ​២. គ្រូ​ប​ង្រៀន​ជនជាតិ​ដើម មាន​បទពិសោធន៍​យូរ​ឆ្នាំ និង​មាន​ប្រព័ន្ធ​តាមដាន​ការលូតលាស់​កុមារ​ច្បាស់លាស់​
  • ៣. ប​ង្រៀន​ដោយ​ឲ្យ​កុមារ​ចូលរួម​ធ្វើ​ពិសោធន៍​ដោយផ្ទាល់ ដូច្នេះ​គេ​នឹង​ចងចាំ​បានល្អ ហើយ​សប្បាយ​ទៀត​
  • ៤. កុមារ​នឹង​ចេះបាន ៣​ភាសា​ច្បាស់ គឺ ខ្មែរ ចិន និង​អង់គ្លេស
  • ៥. របប​អាហារ​នៅ My Little Pumpkin មាន​គុណភាព​ខ្ពស់ ល្អ​សម្រាប់​សុខភាព​កុមារ​
  • ៦. ទីធ្លា​សាលា​ធំ​ទូលាយ ស្អាត មាន​ឧបករណ៍​ប​ង្រៀន​គ្រប់គ្រាន់ មាន​គុណភាព និង​អ​នា​ម័​យ​ខ្ពស់​
  • ៧. តម្លៃ​សិក្សា​សម​រម្យ (​មាន​កម្មវិធី​ពិសេស​ប​ញ្ចុះ​តម្លៃ ដល់​ទៅ​២០% ) ៖ ការ​ប​ញ្ចុះ​ថ្លៃនេះ​ធ្វើ​ឲ្យ​សាលា​ម​ត្តេ​យ្យ​ល្បី​ឈ្មោះ​មួយ​នេះ​ក្លាយជា​សាលា​ម​ត្តេ​យ្យ​ស្តង់ដារ​ខ្ពស់​ដំ​បូ​ង​បង្អស់​នៅ​កម្ពុជា​ដែលមាន​ថ្លៃ​សិក្សា​ធូរ​ថ្លៃ​ជាងគេ​បច្ចុប្បន្ន​។​

Pic

សមស្រប​បំផុត​សម្រាប់​ឪពុកម្តា​យ​ដែល​មាន​កូនតូច​ត្រូវ​ចូល​រៀ​ន ហើយ​រ​វល់​ខ្លាំង​នឹង​ការងារ អាច​សាកល្បង​បញ្ជូន​កូន​មក​រៀន​នៅ​សាលា​នេះ​បាន ។

​សូម​ទៅ​សាកសួរ​ព័ត៌មាន​ដោយផ្ទាល់​នៅ​សាលា ឬ អាច​ស្វែង​រក​ព័ត៌មាន​បន្ថែម​ដូចខា​ង​ក្រោម ៖​

  • ទីតាំង ៖ ​ផ្ទះ​លេខ ៦៥ ផ្លូវ​៣១៣ កែង​នឹង ផ្លូវ​៥៦៦ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​

  • លេខ​ទូរ​ស័ព្ទ ៖ ០៧០/០៨៧ ២៨៨ ៩៨៨

  • E-mail ៖ info@mylittlepumpkinphnompenh.com

​- Website ៖ My Little Pumpkin Phnom Penh

​- Facebook ៖ My Little Pumpkin International Preschool​ ​

អត្ថបទ៖ លីដា

អត្ថបទថ្មី