ឈ្នះហើយ! Floyd ប្រើពេល១០ទឹកផ្ដួល Mcgregor មុននេះបន្ដិច
- 2017-08-27 04:52:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្នះហើយ! Floyd ប្រើពេល១០ទឹកផ្ដួល Mcgregor មុននេះបន្ដិច
ចន្លោះមិនឃើញ
Floyd Mayweather ទីបំផុតបានយកឈ្នះ Conor Mcgregor ហើយនៅមុននេះបន្តិចក្នុងការប្រកួតប្រដាល់ប្រចាំសតវត្ស ដែលធ្វើឡើងនៅកីឡដ្ឋាន T-Mobile Arena, ទីក្រុង Paradise, រដ្ឋ Nevada សហរដ្ឋអាមេរិក។
Mayweather ទើបតែត្រឡប់ពីការចូលនិវត្តន៍ដើម្បីធ្វើការប្រកួតលើកទី៣០របស់ខ្លួន បន្ទាប់ពីកំណត់ត្រាកន្លងមកអ្នកប្រដាល់សញ្ជាតិអាមេរិកឈ្នះ៤៩ដង មិនដែលចាញ់ និងមិនដែលស្មើ។ ដោយឡែក McGregor ទើបតែប្រកួតប្រដាល់សកលអាជីពលើកដំបូងប៉ុណ្ណោះដោយសាររូបគេគឺជាអ្នកវាយក្បាច់គុនចម្រុះ MMA៕