David Villa ត្រឡប់​ពី​ចូល​និវត្តន៍​ហើយ​ទៅ​លេង​ឲ្យ​​អេស្ប៉ាញ​វិញ​

  • 2017-08-27 09:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Villa បាន​ត្រឡប់​ពី​ចូល​និវត្តន៍​ហើយ​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​វិញ​បន្ទាប់​ពី​គ្រូ​បង្វឹក លោក Julen Lopetegui ​កោះ​ហៅ​រូប​គេ​ត្រៀម​ប្រកួត​ជម្រុះ​ World Cup ទល់​នឹង​ ប្រទេស​អ៊ីតាលី​ និង​ លិចធិនស្តែន។

David Villa

ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ​អេស្ប៉ាញ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ជម្រើស​ជាតិ​ (៥៩​គ្រាប់) បាន​ប្រកាស​ចូល​និវត្តន៍​ ក្រោយ​ចប់​ព្រឹត្តិការណ៍​ World Cup ឆ្នាំ​២០១៤​។ ទោះ​ជា​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​តែ Villa នៅ​បន្ត​លេង​បាល់ទាត់​អាជីព​ហើយ​ទៅ​ចូល​រួម​ជាមួយ New York City កាល​ពី​ឆ្នាំ​២០១៥​ ហើយ​ស៊ុត​បញ្ចូល​ទី​១៩​គ្រាប់​នៅ​រដូវ​កាល​នេះ។

ការ​ត្រឡប់​លេង​ឲ្យ​ជម្រើស​ជាតិ​វិញ​លើក​នេះ​ដោយសារ​អេស្ប៉ាញ​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ជំនួស​ Diego Costa ដែល​គ្មាន​ជម្រើស​លេង​នៅ​ Chelsea ក្រោយ​កើត​ទំនាស់​ជាមួយ​អ្នក​ចាត់​ការ​ទូទៅ Antonio Conte៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម