៧ សន្លឹក​យ៉ាង​​ផ្អែមល្ហែម​​ គួរ​ឲ្យ​ច្រណែន​ពី​ យ៉ារ៉ូ និង ស្រីនិច

  • 2017-08-29 02:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខ្សែ​ភាពយន្ត​​ភាគ​ "ស្រទន់​មន្ត​ស្នេហ៍​" ​ដែល​ទើប​​តែ​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​នេះ​ តួ​បង​ប្អូន​ ពណ្ណរី សម្ដែង​ដោយ  ស៊ឹម ស្រីនិច និង ប៊ី ដែល​សម្ដែង​ដោយ យ៉ារ៉ូ នោះ​គឺ​មិន​ត្រូវ​គ្នា​ម្ដង​ណា​ឡើយ ពោល​គឺ​ឈ្លោះ​គ្នា​ឥត​ល្ហែ។

មិន​ដូច​ក្នុង​ការ​សម្ដែង ថ្មីៗ​នេះ អ្នក​ទាំង​២​បាន​បណ្ដើរ​គ្នា​នៅ​ម្ដុំ​មហាវិថី​ព្រះ​មុនីវង្ស ជា​មួយ​សំណើច​ក្អាកក្អាយ និង​​​ភាព​​ស្និទ្ធ​ស្នាល​មិន​ធម្មតា​។ ស្រប​ពេល​ដែល​ក្រុម​ការងារ​ថត​​របស់​ Sabay កំពុង​ដំណើរ​ការ​ថត​រឿង​ខ្លី​នៅ​ម្ដុំ​នោះ ក៏​ប្រមាញ់​យក​រូប​អ្នក​ទាំង​២​តែ​ម្ដង។

ចង់​ដឹង​​​រូប​ភាព​ស្និទ្ធស្នាល​រវាង​តួ​ឯក​ឆោម​គន់​ ពៅ ពណ្ណរី និង​បង​ប្រុស ប៊ី គួរ​ឲ្យ​ស្រឡាញ់​យ៉ាង​ណា​! តោះ​ ​ទស្សនា​ទាំង​អស់​គ្នា !!!

អត្ថបទ៖ សុខណា

អត្ថបទថ្មី