មក​ដល់​ទៀត​ហើយ! ការងារ​ច្រើន​កន្លែង អាច​ដាក់ CV បាន​ភ្លាមៗ

  • 2017-08-29 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ជា​ក្រុមហ៊ុន​ Digital ​​ទំនើប​ និង​​ជា​បណ្ដាញ​​សារព័ត៌មាន​​អនឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា។ ដើម្បី​ពង្រីក​ការងារ​បន្ថែម Sabay កំពុង​ជ្រើសរើស​បុគ្គលិក​ជា​ច្រើន​នាក់​ទៀត លើ​ជំនាញ​មួយ​ចំនួន ហើយ​ជំនាញ​ខ្លះ​ទាក់​ទង​នឹង​ផ្នែក​សារព័ត៌មាន​ផ្ទាល់​តែ​ម្ដង។ ដូច​នេះ បើ​ប្រិយមិត្ត​ទាំង​អស់​គ្នា ចង់​ចូលរួម​ជា​មួយ​ក្រុម​គ្រួសារ Sabay អាច​ដាក់​ពាក្យ​មក​បាន។

១. អ្នក​ហាត់ការ​ពេញ​ម៉ោង (INTERN) ផ្នែក​យក​ព័ត៌មាន​សិល្បៈ​កម្សាន្ត ១រូប

  • អាចធ្វើការពេញម៉ោងបាន (៨ព្រឹក ដល់ ៥:៣០ ល្ងាច)
  • មិនចាំបាច់មានបទពិសោធការងារ
  • ត្រូវមានចំណូលចិត្តក្លាយជាអ្នកសរសេរព័ត៌មានផ្នែក​សិល្បៈ​កម្សាន្ត
  • អាចសម្របខ្លួនទៅនឹងបរិបទនៃ​វិស័យ​សិល្បៈ​កម្សាន្ត

អត្ថប្រយោជន៍៖

  • អាចក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនសប្បាយ
  • ទទួលបានប្រាក់លើកទឹកចិត្ត
  • ទទួលបានចំណេះដឹង និងបទពិសោធការងារ

២. អ្នក​ហាត់ការ​ពេញ​ម៉ោង (INTERN) ផ្នែក​បក​ប្រែ​ព័ត៌មាន​សិល្បៈ​កម្សាន្ត ១រូប

  • អាចធ្វើការពេញម៉ោងបាន (៨ព្រឹក ដល់ ៥:៣០ ល្ងាច)
  • មិនចាំបាច់មានបទពិសោធការងារ
  • ត្រូវមានចំណូលចិត្តក្លាយជាអ្នកសរសេរព័ត៌មានផ្នែក​សិល្បៈ​កម្សាន្ត
  • អាចសម្របខ្លួនទៅនឹងបរិបទនៃ​វិស័យ​សិល្បៈ​កម្សាន្ត

អត្ថប្រយោជន៍៖

  • អាចក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនសប្បាយ
  • ទទួលបានប្រាក់លើកទឹកចិត្ត
  • ទទួលបានចំណេះដឹង និងបទពិសោធការងារ

៣. អ្នក​ហាត់ការ​ពេញ​ម៉ោង (INTERN) ផ្នែក​យកព័ត៌មានវិបសាយកញ្ញា ១រូប

  • អាចធ្វើការពេញម៉ោងបាន (៨ព្រឹក ដល់ ៥:៣០ ល្ងាច)
  • មិនចាំបាច់មានបទពិសោធការងារ
  • ត្រូវមានចំណូលចិត្តក្លាយជាអ្នកសរសេរព័ត៌មានទាក់ទង​នឹង​ស្ត្រី
  • អាចសម្របខ្លួនទៅនឹងបរិបទនៃព័ត៌មានសម្បូរបែបទាក់ទងនឹង​ស្រ្តី

អត្ថប្រយោជន៍៖

  • អាចក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនសប្បាយ
  • ទទួលបានប្រាក់លើកទឹកចិត្ត
  • ទទួលបានចំណេះដឹង និងបទពិសោធការងារ

៤. អ្នកជំនាញសេវាកម្មកម្សាន្ត (៤នាក់)

តួនាទី

  • ធ្វើការទាក់ទង​អតិថិជន​តាម​រយៈអ៊ីមែល ទូរសព្ទ និងចុះ​ទៅជួបផ្ទាល់
  • ផ្សព្វផ្សាយសេវាកម្មកម្សាន្ត​របស់សប្បាយទៅ​តាមមជ្ឈមណ្ឌល​ហ្គេម និងហាង​អ៊ីនធឺណេត
  • ធ្វើការស្ទង់មតិពីអតិថិជន និងប្រមូលយកព័ត៌មានត្រលប់មកវិញ ហើយស្វែងរកដំណោះស្រាយ
  • សាកល្បងលេង និងវាយ​តម្លៃ​លើហ្គេមថ្មីៗ
  • ចុះទស្សនកិច្ចទៅតាមខេត្តជាដើម

តម្រូវការ

  • មាន​បទ​ពិសោធលេង​ហ្គេមអនឡាញ និងប្រភេទLAN យ៉ាងតិច ១ ឆ្នាំ
  • អាចធ្វើដំណើរទៅខេត្ត​បាន​ក្នុងអំឡុងពេលណាមួយ
  • មានជំនាញទំនាក់ទំនងល្អ
  • អាចប្រើប្រាស់កុំព្យូរទ័រដូចជា Microsoft Word, Excel, email និង internet
  • អាចនិយាយ និងសរសេរភាសាអង់គ្លេសបានកាន់តែល្អ

​ការ​ដាក់ពាក្យ​

សូម​ដាក់​ប្រវត្តិរូប​សង្ខេប​មកកាន់​អ៊ីមែល hr@sabay.com ឬ​យកមក​ក្រុមហ៊ុន​សប្បាយ​​​ដោយផ្ទាល់​តាម​​  រយៈ​​​​​​អាសយដ្ឋាន​អគារ​លេខ ៣០៨ មហាវិថី​ព្រះ​មុន្នី​វ​ង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​​ (​ទល់មុខ Phnom Penh Tower) ចុច​ទីនេះ​ដើម្បី​មើល​ទីតាំង ។​ ​

-​ទូរ​សព្ទ​លេខ ០៨៦ ៤០៥​ ៤១៤​ ​

-​គេហ​ទំព័រ​៖ www.sabay.com  ​

-​កាលបរិច្ឆេទ​ផុត​កំណត់​: ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៧​ ​ ​ ​

អត្ថបទ៖ គង់ វិសាល