រៀន​នៅ Zaman ត្រូវ​ប៉ាន់ហើយ ព្រោះ​មាន Exchange Program ទៅ​រៀន​សាលា​ល្បី​នៅ​កូរ៉េ​ខាង​ត្បូង

  • 2017-09-05 03:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកល​វិទ្យា​ល័យ​ធំៗ ​និង​ឈានមុខ​គេ​ តែ​ផ្ដល់​ឱកាស​ច្រើន​ដល់​និស្សិត ឲ្យ​ទៅ​សិក្សា​ជា​លក្ខណៈ​ផ្លាស់ប្ដូរ​រយៈពេល​មួយ​ឆមាស​ឬ​មួយ​ឆ្នាំ (exchange program) នៅ​តាម​បណ្ដា​សាកល​វិទ្យា​ល័យ​ដៃគូ​នានា​របស់​ខ្លួន​។ ស្រ​ដៀងគ្នានេះ​ដែរ សាកល​វិទ្យា​ល័យ​ខ្លះទៀ​ត ​ក៏​ចាប់​ដៃគូ​​​បង្កើត​ឱកាស​ឱ្យ​និ​ស្សិត​របស់​ខ្លួន​អាច​សិក្សា​ជា​លក្ខណៈ «​សញ្ញាបត្រ​ទ្វេ​» (dual degree) ដោយ​និស្សិត​អាច​សិក្សា​២​ឆ្នាំ​ដំបូង​នៅ​ក្នុងស្រុក និង​២​ឆ្នាំ​ទៀត​នៅឯ​បរទេស​។

ជាក់ស្ដែង ​សាកល​វិទ្យា​ល័យ ហ្សា​ម៉ាន់​ (Zaman University) ដែល​ជា​គ្រឹះ​ស្ថាន​អប់​រំ​ឈានមុខ​គេ​មួយ​នៅ​​កម្ពុជា ​កំពុង​ព​ង្រី​ក​កិច្ច​សហប្រតិបត្តិការ​​ជាមួយ​សាកល​វិទ្យា​ល័​យ​ដៃគូ​ផ្សេងៗ​នៅ​ជុំវិញ​ពិ​ភព​លោក​។ ​ថ្មីៗ​នេះ មហា​វិទ្យា​ល័យ​ធុរកិច្ច​អន្តរជាតិ Solbridge (Solbridge International School of Business) នៃ​សាកល​វិទ្យា​ល័យ Woosong នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ក្លាយជា​ដៃគូ​ដ៏​សំខាន់​ជាមួយ​សាកល​វិទ្យា​ល័​យ​ ហ្សា​ម៉ាន់ ដោយ​តំណាង​របស់​សាកល​វិទ្យា​ល័​យ​ទាំង​ពីរ បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​ កាល​ពី​ថ្ងៃទី​២៩ ​សីហា ២០១៧ នៅទីក្រុង Daejon សាធារណរដ្ឋ​កូរ៉េ។

តាម​រយៈ​កិច្ចសហប្រតិបត្តិការ​នេះ និស្សិត​របស់​សាកល​វិទ្យា​ល័​យ ​ហ្សា​ម៉ាន់ ​នឹង​មាន​ឱកាស​ទៅ​សិក្សា​រយៈពេល​ខ្លី (exchange program) ការសិក្សា​ជា​លក្ខណៈ​សញ្ញាបត្រ​ទ្វេ (dual degree 2+2) ព្រម​ទាំង​​ទទួលបាន​អាហារូបករណ៍​បន្ត​ការសិក្សា​ថ្នាក់​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់​ផ្នែក​ធុរកិច្ច (MBA) នៅ Solbrdige ដែល​ជា​សាលា​ល្បី​មួយ​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​ផងដែរ​។​

ក្រៅពីនេះ សាកល​វិទ្យា​ល័យ ហ្សា​ម៉ាន់ ​ក៏​មាន​គោលដៅ​សំ​ខាន់​ក្នុង​ការ​ព​ង្រី​ក​កិច្ចសហប្រតិបត្តិការ និង​ព​ង្រី​ក​ភាព​ជា​ដៃគូ​ជាមួយ​សាកល​វិទ្យា​ល័​យ​អន្តរជាតិ​ពី​បណ្តា​ប្រទេស​ក្នុង​តំ​បន់ និង​សាកលលោក ដើម្បី​ផ្តល់​ឲ្យ​សិស្ស​និស្សិត​អាច​ទទួល​យក​បទពិសោធ​​បន្ថែម​ពី​សិក្សា​នៅ​បរទេស​នៅតាម​សាកល​វិទ្យា​ល័​យ​ដែល​មាន​ប្រ​ព័​ន្ធ​អប់​រំ​ស្តង់ដារ​អន្តរជាតិ។​

សិស្ស​-និស្សិត​ដែល​ចង់​សិក្សា​នៅ​សាកល​វិទ្យា​ល័​យ​ហ្សា​ម៉ាន់ និង​ចង់​ទទួលបាន​ឱ​កាស​សិក្សា​បន្ត​នៅ​បរទេស ​ដូចជា ​នៅ​មហា​វិទ្យា​ល័យ​ធុរកិច្ច​អន្តរជាតិ Solbridge (Solbridge International School of Business) អាច​ទា​ក់ទង​សាកល​វិទ្យា​ល័យ ហ្សា​ម៉ាន់ ​ដោយផ្ទាល់ ឬ​អាច​ចូល​ទៅកាន់​ទំព័រ​ហ្វេស​ប៊ុ​ក Zaman University និងវិបសាយ www.zamanu.edu.kh

ដោយ៖ ថា ម៉ាលីដា