​បច្ចេកវិទ្យា​​ AR ពេល​ដាក់​ឲ្យ​លេង​ជាមួយ​​​អេក្រង់​​​យ៉ាង​ធំ ពិត​ជា​ឡូយ​មែន

  • 2017-09-07 04:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay Osja បាន​បង្កើត​កម្មវិធី​​ថ្មី​ប្លែក​មួយ​ទៀត​​​​​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​​ឈ្មោះ Osja AR ដែល​អាច​បង្ហាញ​រូប​ច្បាស់​ៗ​លើ​អេក្រង់​​​យ៉ាង​ធំ សម្រាប់​​​ការ​​កម្សាន្ត​​នៅ​​ពេល​​មាន​​កម្មវិធី​​ធំៗ​។

លោក អៀ អ៊ុយ ស្ថាបនិក​ក្រុមហ៊ុន Sabay Osja

លោក អៀ អ៊ុយ ស្ថាបនិក​ Sabay Osja ​បាន​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា AR (Augmented Reality) នេះ​ វា​ទូលំ​ទូលាយ ហើយ​អាច​យក​ទៅ​បង្កើត​​​អ្វី​ក៏បានតាម​តម្រូវ​ការ​។

កម្មវិធី Osja AR បាន​ដាក់​ឲ្យ​ប្រើប្រាស់​​កាល​ពី​ដើម​ឆ្នាំ​​នេះ​ ។ ​​នៅ​លើ​ស្មាតហ្វូន​វា​ប្រើប្រាស់​កាមេរ៉ា​ទូរសព្ទ ថត​រូប​លុយ ហើយ​បញ្ចូល​តួអង្គ​បែប Animation មាន​ចលនា​ថែម​ពី​លើ​។ កម្មវិធី​​នេះ​ក៏​បានយកទៅ​ប្រើ​ក្នុង​​កម្មវិធី​អង្គរ​សង្គ្រាន្ត​តំណាង​ឆ្នាំ​ ដែល​អាច​ឲ្យ​អ្នក​ចូល​រួម​​​មាន​​ឱកាស​​បាន​​ថតរូប​និងវីឌីអូបាន​ទៀត​ផង​។

តាម​ស្ថាបនិក ​លោក អៀ អ៊ុយ​បញ្ជាក់​ថា លោក​គ្រោង​​ប្រើ​បច្ចេកវិទ្យា Osja AR សម្រាប់​អប់​រំ​ដល់​ក្មេងៗតាម​សាលារៀន និង​​​ប​ន្ថែម​មុខងារ​ថ្មី​មួយ​ទៀត​​ដែល​អាច​​មើល Trailer រឿង​​​​បាន​​ដោយ​ងាយ​ថែម​ទៀត​ផង​។

តោះ! មើលដំណើរការ​បច្ចេកវិទ្យា AR លើ​​អេក្រង់​យ៉ាង​ធំទាំង​អស់​គ្នា​៖

ចុច​អាន​បន្ត​៖

អត្ថបទ៖ រក្សា