ដំណឹង​ល្អ! Angelina Jolie ប្រកាស​ប្រឡូក​ចូល​វិស័យ​ភាពយន្ត​វិញ​ហើយ!

  • 2017-09-07 07:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផ្អាក​ការងារ​សម្ដែង​អស់​មួយ​រយៈ​ធំ​ Angelina Jolie ទើប​តែ​ប្រកាស​ថា​នឹង​ចាប់​ផ្ដើម​ចូល​រួម​ថត​រឿង​ថ្មី​ឆាប់​ៗ​នេះ​ហើយ។

តារា​រូប​នេះ​បាន​ចំណាយ​ពេល​ជា​ច្រើន ធ្វើ​ជា​អ្នក​ដឹក​នាំ​ និង​ជា​ផលិតករ​ក្នុង​រឿង "First They Killed My Father” ហើយ​ព្រម​ទាំង​មាន​រឿង​រ៉ាវ​ថ្នាំង​ថ្នាក់​ជា​ច្រើន​ជាមួយ​តារា​សម្ដែង​ Brad Pitt ផង​នោះ​ ធ្វើ​ឲ្យ​នាង​ផ្អាក​ការ​ងារ​សម្ដែង​អស់​មួយ​រយៈ​កាល​ធំ។

ថ្មីៗ​នេះ​អ្នក​នាង​ Jolie បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ Deadline នៅ​ក្នុង​កម្មវិធី​ Telluride Film Festival ថា​ នាង​គឺ​ជា​បុគ្គល​តែ​ម្នាក់​ដែល​ទ្រទ្រង់​គ្រួសារ​ ដូច្នេះ​វា​ដល់​ពេល​ហើយ។

លើស​​ពី​នេះ​ទៅ​ទៀត​នាង​ក៏​បាន​ប្រាប់​ The Hollywood Reporter ថា​នាង​បាន​សម្រាក​អស់​រយៈ​ពេល ១ឆ្នាំ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​គ្រួសារ​។ ម្យ៉ាង​វិញ​ទៀត​ពេល​នេះ​នាង​មិន​មាន​ភាពយន្ត​អ្វី​ ដែល​អ្នក​នាង​ពេញ​ចិត្ត​នឹង​ដឹក​នាំ​ដូច​រឿង "First They Killed My Father” នៅឡើយ។

ប៉ុន្ដែ​នាង​ក៏​មិន​បាន​បោះ​បង់​ចោល​អាជីព​ជា​អ្នក​ដឹក​នាំ​រឿង​ទាំង​ស្រុង​នោះ​ផង​ដែរ។ នាង​បាន​បន្ត​ប្រាប់​ THR ថា​ទៅ​ថ្ងៃ​អនាគត​នាង​នឹង​អាច​ដឹក​នាំ​រឿង​​ខ្លះ​ៗក៏​ថា​​បាន​។

​អ្វី​ដែល​គូរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ Jolie បាន​ប្រាប់​ថា​ពេល​នេះ​នាង​កំពុង​សរសេរ​ប៉ារ៉ូល​សម្រាប់​រឿង "Maleficent 2” ផង​ដែរ។

អ្នក​គាំ​ទ្រ​ជា​ច្រើន​កំពុង​រង​ចាំ​ទាំង​អន្ទះសា​ ចំពោះ​ភាពយន្ត​ថ្មីៗ​របស់​នាង៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ