Angelina នាំតួឯករឿង "First They Killed My Father” ស្រីម៉ុចទៅចូលរួមមហោស្រពរឿងនៅអាមេរិក
- 2017-09-04 09:57:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina នាំតួឯករឿង "First They Killed My Father” ស្រីម៉ុចទៅចូលរួមមហោស្រពរឿងនៅអាមេរិក
ចន្លោះមិនឃើញ
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ តារាសម្ដែងនិងដឹកនាំរឿង Angelina Jolie បានចូលរួមកម្មវិធីមហោស្រពភាពយន្ត Telluride Film Festival ដែលមានទីតាំងនៅរដ្ឋ Colorado សហរដ្ឋអាមេរិក ដើម្បីសម្ពោធនិងបង្ហាញរឿង "First They Killed My Father”។
ក្នុងថ្ងៃនោះដែរ នាងបាននាំកូនប្រុសស្រីទាំង៦នាក់ ក៏ដូចជាតារាសម្ដែងសញ្ជាតិខ្មែរដែលសម្ដែងជាតួឯក សារៀម ស្រីម៉ុច ឲ្យចូលរួមផងដែរ។
ភាពយន្តសម្ពោធនៅមហោស្រព Telluride នេះគឺដកស្រង់ចេញពីសៀវភៅ និពន្ធដោយលោក ល្រី អ៊ឹង លួង ជាសកម្មជនសិទ្ធមនុស្សមួយរូប ដែលមានជីវិតរស់ពីសម័យកាលខ្មែរក្រហមដ៏ឃោរឃៅនៅប្រទេសកម្ពុជារួចភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកពេលអាយុ១០ឆ្នាំ។
Maddox Chivan Jolie-Pitt កូនប្រុសរបស់ Angelina វ័យ១៦ឆ្នាំបានក្លាយជាផលិតករម្នាក់ ក្នុងដំណើរការថតរឿងនេះនៅប្រទេសកម្ពុជា។
ក្នុងថ្ងៃសម្ពោធរឿងនេះដែរ Angelina បានតែងខ្លួនយ៉ាងសាមញ្ញដោយស្លៀករ៉ូបពណ៌ស និងទំលាក់សក់មើលទៅក៏ស្រស់ស្អាតម្យ៉ាង។
អ្នកស្រី អ៊ឹង លូង ក៏បានចូលរួមក្នុងឱកាសនោះដែរ ដោយស្លៀកខោរលុងពណ៌ស និងអាវវៀលពណ៌ខ្មៅ អមជាមួយវត្តមានរបស់ សារៀម ស្រីម៉ុច និងកូនៗទាំង៦របស់ Jolie មើលទៅពិតជាស្និទ្ធស្នាល។
មិនត្រឹមតែប៉ុណ្ណោះតារាហូលីវូដល្បីៗដូចជា Natalia Portman និង Emma Stone ក៏មានវត្តមាននៅទីនោះផងដែរ។
បើយោងទៅតាមសារព័ត៌មាន EW បន្ទាប់ពីបានដាក់បញ្ចាំងភាពយន្តនេះទទួលបានការក្រោកឈរទះដៃ ដោយអ្នកទស្សនាមានការពេញចិត្តខ្លាំង ព្រមទាំងទស្សនាទាយថាអាចឈ្នះពានរង្វាន់អូស្ការទៀតផង៕
អានអត្ថបទ៖
មិននឹកស្មានថា Angelina Jolie ស្រលាញ់ខ្មែរដល់ថ្នាក់ហ្នឹង
ដំណឹងល្អ! រឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ត្រៀមបញ្ចាំងជាផ្លូវការឆាប់ៗនេះ