រំភើប! Angelina Jolie និង Brad Pitt ត្រូវគ្នាវិញហើយ
- 2017-09-03 06:29:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើប! Angelina Jolie និង Brad Pitt ត្រូវគ្នាវិញហើយ
ចន្លោះមិនឃើញ
កាលពីខែកញ្ញា ឆ្នាំមុន Brad Pitt និង Angelina Jolie បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលពីរឿងដែលអ្នកទាំងពីរប្រកាសលែងលះ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល១២ឆ្នាំ។ ប៉ុន្តែយោងទៅតាមព័ត៌មានចុងក្រោយនេះ បានឲ្យដឹងថា គូស្នេហ៍មួយគូតារាហូលីវូដមួយគូនេះបានជួបមុខគ្នា ហើយសម្រេចចិត្តភ្ជាប់ទំនាក់ទំនងគ្នាជាថ្មី បន្ទាប់ពីពួកគេព្យាបាលជំងឺផ្លូវចិត្ត។
Ian Halperin អ្នកសរសេរប្រវត្តិគូសេ្នហ៍ទាំងពីរ បានចែករំលែកអំពីជំនួបរបស់ Brad Pitt និងAngelina Jolie នៅផ្ទះមិត្តភក្តិរបស់ពួកគេថា «Brad Pitt បានឈានជើងទៅមុខ ហើយពួកគេបានផ្អិបស្មាចូលគ្នា ដោយលែងលាក់អ្វីនៅក្នុងបេះដូងទៀតហើយ អ្វីៗគឺអស់ពីដួងចិត្ត»។
ពេលនោះពួកគេសម្រេចចិត្តថា ចាប់ផ្តើមជាថ្មី ហើយជំនួបនោះដែរបានសន្មត់នៃការចាប់ផ្តើម ជាថ្មី នៃទំនាក់ទំនងអ្នកទាំងពីរ។
Ian Halperin បាននិយាយថា Brad Pitt និងAngelina Jolie បានព្យាយាមព្យាបាលជំងឺផ្លូវចិត្ត ដោយ សម្រេចចិត្តទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ស្វែងរកពេទ្យចិត្តសាស្រ្តដើម្បីព្យាបាលផ្លូវចិត្តធ្វើយ៉ាងណាឲ្យទំនាក់ទំនងពួកគេទាំងពីរល្អប្រសើរឡើងវិញ។
បើតាម Ian, Brad Pitt និងAngelina Jolie គឺដូចទៅនឹងគូស្នេហ៍ Richard Burton និង Elizabeth Taylor កាលពីអតីតកាល។ ពួកគេបានលែងលះគ្នា រួចក៏រៀបការសារជាថ្មី។