បន្ទាន់! ក្រសួងអប់រំ ប្ដូរថ្ងៃប្រកាសលទ្ធផលបាក់ឌុបវិញហើយ
- 2017-09-08 06:30:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាន់! ក្រសួងអប់រំ ប្ដូរថ្ងៃប្រកាសលទ្ធផលបាក់ឌុបវិញហើយ
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងបាក់ឌុប នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ខេត្តផ្សេងៗទៀត។
ការប្រកាសលទ្ធផលនេះ ធ្វើឡើងមុនកាលបរិច្ឆេទកំណត់ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ។
បញ្ជាក់បន្ថែមថា លោកអ្នកក៏អាចតាមដានតាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួង Facebook.com/moeys.gov.kh ផងដែរ៕