រឿង​​ភាគ​ល្បី​​​ហុងកុង​និយាយពីល្បិចជំនួញ​​នឹង​ចាក់​បញ្ចាំង​នៅ PNN​ឆាប់ៗនេះ

  • 2017-09-08 11:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាព​យ​ន្ត​ភាគ​ហុងកុង​TVB ដែល​កំពុង​ចាក់បញ្ចាំង​នៅលើ​កញ្ចក់​ទូរ​ស្សន៍ PNN សុទ្ធសឹងតែ​ជា​ខ្សែ​ភាព​យ​ន្ត​ដែល​ទទួលបាន​ការគាំទ្រ​ពី​ពី​សំ​ណាក់​ប្រិយមិត្ត​ទស្ស​និក​ជន​ទាំង​រឿង​បែប​បូរាណ និង​រឿង​ស​ម័​យ​។

​បច្ចុប្បន្ន​រឿង​ភាគ​ដែល​កំពុង​តែចាក់​បញ្ចាំង​នៅលើ ភី​អិន​អិន មាន​ដូចជា​រឿង​«​ដាវ​ទេពសេនា​ឥន្ទ្រី​យ៍​ក្លាហាន​» ចាក់ផ្សាយ​ជូន​ទស្សនា​រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ សុក្រ វេលា​ម៉ោង ១១ ដល់​ម៉ោង ១២​ថ្ងៃត្រង់ រឿង «​ចិត្តសាស្ត្រ​បំបែក​ឃាតកម្ម​» ចាក់ផ្សាយ​ជូន​ទស្សនា​រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ១២ ដល់​ម៉ោង ១​រសៀល និង​រឿង «​គ្រួសារ​កក់ក្តៅ​» ចាក់​បញ្ចាំង​ជូន​ទស្សនា​រយៈពេល​ពីរ​ម៉ោង​ម៉ោង​ពេញ ចាប់ពី​ម៉ោង ១៤ ដល់​ម៉ោង ១៦ ល្ងាច​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​។

នាពេល​ឆាប់ៗ​ខាងមុខ​នេះ ភី​អិន​អិន​នឹង​នាំយក​ខ្សែ​ភាព​យ​ន្ត​ភាគ​ហុងកុងដ៏​ល្បី​មួយ​រឿង​ទៀ​ត​មក​ចាក់​បញ្ចាំង​ជូន​ទស្សនា​គឺ​រឿង «​គំនុំ​ក្នុង​ខ្សែលោហិត​»​។ ​ ​«​គំនុំ​ក្នុង​ខ្សែលោហិត​» គឺជា​ភាព​យ​ន្ត​ដែល​ទទួលបាន​ការគាំទ្រ និង​ទស្សនា​រហូតដល់​ទៅ​ជិត​ពីរលាន​នាក់​នៅ​ហុងកុង​។ តួ​សំខាន់ៗ​ក្នុង​រឿង​នេះ​មានដូចជា Gallen Lo សម្តែង​ជា​តួ Cheuk Kwan-lam, Fred Cheng សម្តែង​ជា​តួ Ringo Poon Siu-kit, Ali Lee ស​ម្តែ​ជាតួ Rachel Chan Hei-man រួមជាមួយ​តារា​ល្បីៗ​ជាច្រើនរូប​ទៀត ។

​រឿង​នេះ​បង្ហាញ​ពី​ការធ្វើ​ជំ​នួ​ញ និង​ល្បិចកល​ផ្សេងៗ​ដើម្បី​សងសឹក​គ្នា​។ បន្ទាប់ពី​ភរិយា​ទីមួយ និង​ភរិយា​ទី​២ របស់​Cheuk Kwan Lam បាន​ស្លាប់ទៅ គាត់​ក៏​បាន​ព​ង្រីកមុខ​រ​បរសប់ខ្លួន ដោយ​ការបើក​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះថា Endless Beauty និង​ត្រូវបាន​គេ​ដាក់រ​ហ័សនាម​គាត់​ថា King​។ ស្របពេល​នោះ king ក៏​បាន​ជួប​ជាមួយ​Ringo Poon ដែល​ជា​បុរស​វ័យក្មេង និង​មានការ​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រកប​ជំនួញ​។ Ringo Poon ទទួលបាន​ការពេញចិត្ត​ពី​ពី​លេខា​របស់លោក King គឺ​នាង Rachel Chan ដែល​នាង​ជឿជាក់ថា Ringo Poon ពិតជា​អាចធ្វើអោយ​ក្រុមហ៊ុន Endless Beauty ទទួលបាន​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត​។

​ប៉ុន្តែ​អ្វី​ទាំង​នេះ​គឺ​មិនដូច​ការគិត​ឡើយ Ringo Poon បាន​ផ្សំគំនិត​ជាមួយ​អ្នក​ខាងក្រៅ ដើម្បី​លួច​យក​ឯកសារ និង​អា​ថ៍​កំបាំងពាណិជ្ជកម្ម​ពី​សាជីវកម្ម​ធំៗ​ដើម្បី​រកលុយ និង​ចង់​បំផ្លិច​បំ​ផ្លាញ​ក្រុមហ៊ុន​របស់ Endless Beauty របស់ King​។ ​តើ​ផែនការ​អ្វី​ខ្លះ​ដែល Ringo Poon រៀបចំឡើង​? តើ​ផែនកា​រទាំង​នេះ​នឹង​ទទួលបាន​ជោគ​ជ័​យ​ដែរ​ទេ​?

​រឿង «​គំនុំ​ក្នុង​ខ្សែលោហិត​» ​នឹងត្រូវ​ចាក់​បញ្ចាំង​ជូន​ទស្សនា​ចាប់ពី​ថ្ងៃទី ១២ ខែ​កញ្ញា ឆ្នាំ​២០១៧​តទៅ រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ១២ ដល់​ម៉ោង ១​រសៀល បន្ទាប់ពី​រឿង ចិត្តសាស្ត្រ​បំបែក​ឃាតកម្ម​៕

តោះ! មើលឈុតរឿងខ្លីនេះថាគួរ​ឲ្យ​ចាប់​អារម្មណ៍កម្រិតណា ​៖ ​https://www.facebook.com/PNNDramaFanClub/videos/898028083686916/​

​តាមដាន Facebook PNN៖ https://www.facebook.com/PNNTVCambodia​ ​ ​ ​ ​ ​ ​

ដោយ៖ លីដា

អត្ថបទថ្មី