ចង់អានរឿងខ្មោចមែន? «និស្សិតពេទ្យឆ្នាំទី៤»ចេញផ្សាយល្មម!
- 2017-09-14 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់អានរឿងខ្មោចមែន? «និស្សិតពេទ្យឆ្នាំទី៤»ចេញផ្សាយល្មម!
ចន្លោះមិនឃើញ
រឿងនិស្សិតពេទ្យឆ្នាំទី៤ ភាគទី១ចេញផ្សាយនៅលើប្រលោមលោកSabayព្រឹកនេះហើយ ដែលធានាថាត្រូវចិត្តអ្នកចូលចិត្តអានរឿងខ្មោច។ បើអ៊ីចឹងចាំអង្កាល់? តោះទៅអានទាំងអស់គ្នា!
នៅក្នុងបន្ទប់មន្ទីរពេទ្យមួយលោកដុកទ័រកំពុងជួយសម្រាលកូនឱ្យនារីម្នាក់។ អ្នកម្ដាយវ័យក្មេងអង្គុយលើគ្រែសម្រាលកូនកំពុងស្រែកយ៉ាងខ្លាំង ហាក់ដូចជាកំពុងប្រណាំងសំឡេងភ្លៀង អមជាមួយនឹងផ្គររន្ទះនាយប់នោះដែរ។
នាងនៅបន្តស្រែកយ៉ាងខ្លាំង ស្រែករហូតដល់ភ្លាត់សំឡេង។ បន្ទាប់មកនៅក្នុងបន្ទប់បានស្ងាត់បាត់អស់សំឡេងស្រែករបស់អ្នកម្ដាយ ជំនួសមកវិញនូវសំឡេងទារកយំ។ គ្រូពេទ្យលើកក្មេងឡើងថ្នមៗ បំណងចង់បែរកូនប្រុសឱ្យម្ដាយវាមើល ប៉ុន្តែពេលគ្រូពេទ្យងាកទៅរកម្ដាយស្រាប់តែ...
«វ៉ាសហាសៗៗៗ!»
សំឡេងមិត្តរបស់ខ្ញុំសីហា វាស្រែកបន្លាចស្រីៗដែលអង្គុយស្ដាប់វានិយាយរឿងខ្មោចឡើងចំហមាត់គ្រប់គ្នា។
ខ្ញុំឈ្មោះ «តុង» អាយុ២២ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៤ នៃសកលវិទ្យាល័យវេជ្ជសាស្ត្រនិងសុខាភិបាល។ សម្រាប់ខ្ញុំអារឿងខ្មោចអីនេះគឺមិនដែលជឿសោះឡើយ ព្រោះគិតថាវាគ្រាន់តែជារូបភាពបំភាន់ដែលកើតចេញពីខួរក្បាលមនុស្សនៅពេលគិតផ្ដេសផ្ដាសប៉ុណ្ណោះ។ ឆ្នាំនេះគឺជាឆ្នាំដែលពួកយើងទាំងអស់គ្នា ត្រូវចុះយាមតាមមន្ទីរពេទ្យ ទើបម្នាក់ៗនាំគ្នានិយាយរឿងខ្មោចបន្លាចគ្នាបែបនេះ។
«នែ! អាតុង! ឯងត្រូវចុះទៅមន្ទីរពេទ្យមួយណា?»
សីហាសួរពេលពួកយើងកំពុងអង្គុយនៅទីធ្លាខាងក្រៅ៖
«មន្ទីរពេទ្យមាតា នៅជាយក្រុង!»
ខ្ញុំឆ្លើយធ្វើហី ប៉ុន្តែមិត្តបួនប្រាំនាក់ដែលអង្គុយនៅជិតហាក់ដូចជាភ្ញាក់ផ្អើលខ្លាំងណាស់៖
«មែន? ឯងមានដឹងរឿងដែលគេនិយាយពីកន្លែងហ្នឹងអត់?»
ចូលទៅកាន់ផេកហ្វេសប៊ុករបស់ប្រលោមលោកsabay ចុចត្រង់នេះ
របៀបងាយៗដើម្បីអានប្រលោមលោកsabay ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ ios ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ Android ចុចត្រង់នេះ