១៣សន្លឹក រូបថតកម្រពីអតីតកាល បង្ហាញរឿងរ៉ាវ គួរឲ្យចាប់អារម្មណ៍

  • 2017-09-12 08:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា​ពេល​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​ជឿនលឿន​ខ្លាំង អាច​ផ្ដល់​នូវ​មធ្យោបាយ​ងាយស្រួល ដើម្បី​ផ្ដិត​យក​រូបថត​គ្មាន​ដែន​កំណត់​ក៏​ដោយ ប៉ុន្តែ​រូបថត​ចាស់ៗ​ពី​អតីតកាល ហាក់​បី​ដូច​ជា​នៅ​តែ​ស្រស់​ស្អាត និង​មាន​អត្ថន័យ​ដដែល។

ពេល​ខ្លះ​រូបថត​ចាស់ៗ អាច​ប្រាប់​យើង​ពី​រឿងរ៉ាវ​ផ្សេងៗ​ជាច្រើន ដែល​មនុស្ស​សម័យ​ថ្មី​នេះ​មិន​ធ្លាប់​ដឹង​ពី​មុន​មក។ មិនតែប៉ុណ្ណោះ ពួកវា​គឺ​ជា​សាក្សី​ចំពោះ​ព្រឹត្តិការណ៍ និង បរិយាកាស​នានា នៃ​សម័យ​ណា​មួយ ដែល​មិន​អាច​វិល​ត្រលប់​មក​លើ​ផែនដី​នេះ​ម្ដង​ទៀត​ឡើយ៕

ខាងក្រោម​នេះ​គឺ​ជា​រូបថត​កម្រ​ពី​អតីតកាល ចំនួន ១៣ សន្លឹក ដែល​បង្ហាញ​រឿងរ៉ាវ​ផ្សេងៗ គួរ​ឲ្យ​ចាប់អារម្មណ៍៖

#១ ម៉ាស៊ីន​បាញ់​ទឹកអប់ - ឆ្នាំ១៩៥២

#២ ក្រុមហ៊ុន​ម្សៅ បាន​ដឹង​ថា ម្ដាយ​ក្រីក្រ​ជា​ច្រើន បាន​ប្រើ​បាវ​ច្រក​ម្សៅ ធ្វើ​ជា​សំលៀកបំពាក់​សម្រាប់​កូនៗ​ហើយ​ក៏​ចាប់ផ្ដើម​ប្រើ​បាវ​ច្រក​ម្សៅ ដែល​រចនា​ចេញ​ជា​ពណ៌​ស្រស់​ស្អាត​ខុសៗ​គ្នា​តែម្ដង – សហរដ្ឋអាមេរិក អំឡុងឆ្នាំ១៩៣០។

#៣ សត្វ Koala ប្រើ​ស្លាបព្រា​ដួស​ទឹក​ផឹក – ប្រទេស​អូស្ត្រាលី ឆ្នាំ១៩០០

#៤ បុគ្គលិក​សារមន្ទីរ និង​ក្រុម​អ្នក​បុរាណ​វិទូ កំពុង​ប្រមូល​ផ្គុំ​ជើង​ដាយណូស័រ - ឆ្នាំ១៩១៦

#៥ អ្នក​កាប់​ឈើ - ទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ឆ្នាំ១៩១៥

#៦ អតីត​តារា​សម្ដែង​អាមេរិក​ដ៏​ល្បី នៅ​ទសវត្សរ៍​ឆ្នាំ១៩៣០ និង ១៩៤០ ឈ្មោះ Sherry Britton ដែល​មាន​កម្ពស់ ១,៦០ ម៉ែត្រ និង​ទំហំ​ចង្កេះ ៤៦ សង់ទីម៉ែត្រ

#៧ លិខិត​ឆ្លងដែន​ដំបូង​បង្អស់ របស់​អតីត​តារា​សម្ដែង​ស្រី​អង់គ្លេស Audrey Hepburn – ឆ្នាំ១៩៣៦

#៨ ក្រុម​អ្នក​ប្រណាំង​កង់ កំពុង​ត្រៀមខ្លួន​ចាប់ផ្ដើម​ការ​ប្រណាំង Giro d’Italia – ឆ្នាំ១៩៧៣

#៩ ហាង​លក់​អាវរងា - ទីក្រុង Copenhagen ប្រទេស​ដាណឺម៉ាក ឆ្នាំ១៩៣៦

#១០ អតីត​អ្នក​លេង​ហ្គីតា​អាមេរិក Jimi Hendrix ជាមួយ​នឹង​ហ្គីតា​អេឡិចត្រូនិក​ដំបូង​បង្អស់​របស់​លោក – ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក ឆ្នាំ១៩៥៧

#១១ ក្រុម​អ្នក​រាំ​របាំ​បាឡេ នៅ​លើ​ដំបូង​អគារ​ខ្ពស់​កប់​ពពក​មួយ​ខ្នង – ទីក្រុង New York City ឆ្នាំ១៩២៥

#១២ មន្ត្រី​ប៉ូលិស កំពុង​យាម​ឱសថ​ស្ថាន​មួយ​កន្លែង ខណៈ​ទឹកជំនន់​ជន់លិច​ត្រឹម​ចង្កេះ - ទីក្រុង Ontario រដ្ឋ California សហរដ្ឋអាមេរិក ឆ្នាំ១៩៧៤

#១៣ ពិធីជប់លៀង (Prom Party) – ឆ្នាំ១៨៩៥

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង