ជំនាញ​បច្ចេកទេស​រថយន្ត ធ្លាក់​ឬ​ជាប់បាក់ឌុប​ក៏​អាច​ចូល​រៀន​បាន​

  • 2017-09-15 06:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ប្រឡង​ចប់​ទី​១២​អ្នក​ខ្លះ​ទទួល​បាន​លទ្ធផល​ល្អ ​អ្នក​ខ្លះ​ក៏​ទទួល​បាន​លទ្ធផល​មិន​ល្អ​។ សិស្ស​ខ្លះ​បាន​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​មក​មកទីក្រុង​​ភ្នំ​ពេញ​ ដើម្បី​បន្ត​ការ​សិក្សាលើ​មុខ​ជំនាញផ្សេងៗ។

ចំ​ពោះ​អ្នក​ដែល​មិន​ចង់​រៀន​នៅ​សាកលវិទ្យាល័យ​​ហើយ​ចង់​រៀន​ជំនាញ​ Sabay សូម​ណែនាំ​​សាលា​មួយ​ដែល​ជំនាញ​ផ្នែក​បច្ចេកទេស​ជួស​ជុល​រថយន្ត​​គឺ​សាលា​មធ្យម​សិក្សា​បច្ចេកទេស​ ហ្ស៊ី វី សេ ទាំង​ទទួលសិស្ស​ទាំង​ជាប់​និង​ធ្លាក់បាក់ឌុប។

​លោក​គ្រូ លន់ តុប​ ទីប្រឹក្សា​របស់ JVC បាន​រៀបរាប់​​ប្រាប់​ Sabay ​ថា​ សាលា​ទទួល​សិស្ស​ចូល​រៀន​ទាំង​ធ្លាក់​នឹង​ជាប់​បាក់​ឌុប​ហើយ​សិស្ស​ដែល​អាច​ចូល​រៀន​បាន​អាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ត។​

ការ​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​មាន​បែង​ចែក​ជា​ពីរ​គឺ

អ្នក​ធ្លាក់​បាក់​ឌុប​រៀន​ជំនាញ​បច្ចេកទេស​និង​វិជ្ជា​ជីវៈ​១,២ហៅថាកម្មករ​ជំនាញ​រយះ​ពេល​២​ឆ្នាំតម្លៃ​សិក្សា​២៥០ដុល្លារក្នុង​-មួយ​ឆ្នាំ​និង​បន្ត​១ឆ្នាំ​ទៀត​ទទួល​បាន​ផ្នែក​បច្ចេកទេស​ជាន់​ខ្ពស់។​ អ្នក​ជាប់​បាក់ឌុប​រៀន​ជំនាញ​បច្ចេកទេស​ជាន់​ខ្ពស់​រយះ​ពេល​២ឆ្នាំ​តម្លៃ​សិក្សា៣០០ដុល្លា​ក្នុង​មួយ​ឆ្នាំ​។ សាលា​ក៏​ផ្ដល់​អាហារូបករណ៍​ដោយ​គិត​ជា​និទ្ទេស​សម្រាប់​បង​ថ្លៃ​សិក្សា​ផង​ដែរ​និង​មាន​កន្លែង​សម្រាប់​ឲ្យ​សិស្ស​ស្នាក់​នៅ​ដោយ​ត្រូវ​បង់​ថ្លៃ​ស្នាក់៨០ដុល្លារ​​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។​

​​​ជា​រៀង​រាល់​ឆ្នាំ​មាន​សិស្ស​មក​ចុះ​ឈ្មោះ​ចូល​រៀន​ប្រហែល​១០០ទៅ​២០០នាក់​ដែល​ក្នុង​នេះ​ក៏​មាន​សិស្ស​ស្រី​ផង​ដែរ​ លោក​បន្ត​ទៀត​ថា​ជា​រៀង​រាល់​ឆ្នាំ​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​សិស្ស​ទាំង​អស់​តែង​តែ​ទទួល​បាន​ការងារ​ត្រប់ៗ​គ្នា​ដោយ​​​មាន​ក្រុម​ហ៊ុន​ផ្សេងៗ​មក​ទទួល​យក​សិស្ស​ទៅ​ធ្វើ​​ការ​ហើយ​ពេល​ខ្លះ​ពុំ​មាន​ទាំង​សិស្ស​ឲ្យ​គេ​ទៀត​ផង។ ទី​តាំង​សាលា​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៦​អា​ភូមិ​ដើម​គរ​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយ​ចង្វា​រាជធានី​ភ្នំ​ពេញ​​ចម្ងាយ​ពី​ស្ពាន​ជ្រោយចង្វា​៣០០​ម៉ែត្រ។

jkk

http://news.sabay.com.kh/article/970675#utm_campaign=onpage

http://news.sabay.com.kh/article/970924#utm_campaign=onpage

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម