HP​ ​បញ្ចេញ​កុំព្យូទ័រ​ ​RAM​ ​៣TB​ ​និង​មាន​ ​HDD​ ​៤៨TB

  • 2017-09-16 09:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះ​តែ​កំណើន​នៃ​ប្រតិបត្តិការ​កាន់​តែ​ខ្ពស់​ឡើង​នៃ​គ្រឿង​បច្ចេកវិទ្យា​ ​HP​ ​ក៏​បាន​បញ្ចេញ​នូវ​កុំព្យូទ័រ​លើ​តុ​ប្រភេទ​ ​Workstation​ ​ម៉ូដែល​ ​Z4, Z6​ ​និង​ ​Z8​ ​ដែល​មាន​សមត្ថភាព​បំពាក់​ ​RAM​ ​ដល់​ទៅ​ ​៣TB​ ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ​ ​៤៨TB។

កុំព្យូទ័រ​ទាំង​ ​៣​ ​ម៉ូដែល​នេះ​​​មាន​បំពាក់​មក​ជា​មួយ​បន្ទះ​ ​CPU​ ​ប្រភេទ​ ​Intel Xeon​ ​ពីរ​គ្រាប់​ ​ចែក​ចេញ​ជា​ ​៥៦ Processing core​ ​ហើយ​ ​RAM​ ​ចន្លោះ​ពី​ ​២៥៦GB​ ​រហូត​ដល់​ ​៣TB​ ​(អាស្រ័យ​លើ​ម៉ូដែល)​ ​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​នេះ​អាច​អូស​វីដេអូ​ ​Real-time​ ​កម្រិត​ ​8K​​​ពេល​កំពុង​កាត់ត​បាន​យ៉ាង​រលូន។

ចេញ​លក់​នា​ខែ​តុលា​ឆ្នាំ​ ​២០១៧​ ​ជា​មួយ​តម្លៃ​ ​១ ៩១៩​ ​ដុល្លារ​សម្រាប់​ម៉ូដែល​ ​Z6, តម្លៃ​ ​២ ៤៣៩​ ​ដុល្លារ​ ​សម្រាប់​ម៉ូដែល​កំពូល​ ​Z8​ ​និង​តម្លៃ​ ​១ ២៣៩​ ​ដុល្លារ​សម្រាប់​ម៉ូដែល​ ​Z4​ ​ដែល​ចេញ​លក់​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០១៧៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Dpreview   ប្រែ​សម្រួល៖ រដ្ឋ