នាយក​ប្រតិបត្តិ​ ​BMW​ ​សរសើរ​ ​Mercedes X-Class​ ​មិន​ដាច់​ពី​មាត់

  • 2017-09-16 07:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Hendrik von Kunheim​ ​នាយក​ប្រតិបត្តិ​របស់​ ​BMW​ ​ទទួល​បន្ទុក​គ្រប់​គ្រង​ទីផ្សារ​តំបន់​អាស៊ាន​ ​និង​អាហ្វ្រិក​ខាង​ត្បូង​បាន​ធ្វើ​ឲ្យ​អ្នក​តាមដាន​ព័ត៌មាន​រថយន្ត​ជុំវិញ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ ​ដែល​គាត់​បាន​សរសើរ​ ​Mercedes​ ​នូវ​ម៉ូដែល​ ​X-Class​ ​ថា​វា​អស្ចារ្យ​ណាស់។

នាយក​ប្រតិបត្តិ​ខាង​លើ​នៅ​បន្ត​ថា​ ​ក្នុង​ចំណោម​ផលិតផល​គូរ​ប្រជែង​របស់​យើង​ ​Mercedes X-Class​ ​គឺ​ជា​ផលិតផល​ដ៏​អស្ចារ្យ​ ​ហើយ​ពួក​គេ​ធ្វើ​បាន​ល្អ​បំផុត​ ​ដែល​ធ្វើ​ឲ្យ​លោក​មាន​ការ​ថ្នក់​ចិត្ត​ខ្លះ​ដែរ។

ទន្ទឹម​នោះ​ ​លោក​ ​Hendrik von Kunheim​ ​បាន​បង្ហើប​ថា​ ​BMW​ ​នឹង​ចេញ​រថយន្ត​មួយ​បាំង​កន្លះ​លំដាប់​ប្រណិត​សម្រាប់​ប្រជែង​យក​ទីផ្សារ​រថយន្ត​ធុន​ធំ​ ​ខណៈ​សន្ទុះ​នៃ​ប្រើប្រាស់​រថយន្ត​ប្រភេទ​ ​SUV​ ​លំដាប់​ប្រណិត​ក្នុង​ទីផ្សារ​មាន​កំណើន​ពី​ ​៦០%​ ​ដល់​ ​៧០%៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ