ស្រី​ស្អាត​កម្ពុជា ​២ រូប​ កាន់​ពានរង្វាន់​ម្នាក់១​ ពី​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​នៅចិន

  • 2017-09-17 02:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​កម្ពុជា​​២​រូប​ដែល​​តំណាង​កម្ពុជា​ទៅ​ប្រកួត​ក្នុង​កម្មវិធី “Miss China-ASEAN Etiquette Pageant” ក្នុង​ពី​ចុង​ខែ​ សីហា ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ បាន​កាន់​ពាន់​រង្វាន់​យ៉ាង​មោទនភាព​ម្នាក់​១ពី​ប្រទេស​ចិន​ត្រលប់​មក​មាតុ​ប្រទេស​វិញ​កាល​ពី​ពេល​ថ្មីៗនេះ។

បើ​តាម​ការ​បញ្ជាក់​ពី​កញ្ញា​ សូរ្យ អេណា នាយិកា​គ្រប់​គ្រង​ក្រុម​ហ៊ុន "តារា​រះ​ថ្មី​កម្ពុជា" និង​ជា​អ្នក​ចាត់​ចែង​បញ្ចូល​ម៉ូដែល​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ស្រី​ស្អា​ទាំង​២​ដែល​បាន​ចេញ​ទៅ​ប្រកួត​នោះ​រួម​មាន​ កញ្ញា លឹម ណយ មានអាយុ១៩​ឆ្នាំ​។ នាង​បាន​ទទួល​ពាន "Best Talent” ឬ ពាន​កញ្ញា​ឯក​ដែល​មាន​ទេពកោសល្យ​ល្អ​ផ្ដាច់​គេ លើ​វិញ្ញាសា​រាំ​​។ ឯ​មួយ​មួយ​រូប​ទៀត​គឺ​កញ្ញា នាង វណ្ឌី អាយុ​២១​ឆ្នាំ។ នាង​ទទួល​បាន​ពាន​រង្វាន់ "Best Smile” ឬ​កញ្ញា​ឯក​ដែល​មាន​ស្នាម​ញញឹម​ស្រស់​ស្រាយ​ផ្ដាច់​គេ។

លឹម ណយ ទទួល​ពាន”Best Talent”
នាង វណ្ឌី ទទួល​បាន​ពាន​រង្វាន់ "Best Smile”

គួរ​​រលឹក​ថា កម្មវិធី​ “Miss China-ASEAN Etiquette Pageant”​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​​រឹត​ចំណង​មិត្ត​ភាព​ចិនរ​វាង​ និង​អាស៊ាន នឹង​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ សីហា​ ដល់​ថ្ងៃ​ទី​១៤ ខែ កញ្ញា ឆ្នាំ​២០១៧​នេះ ដោយ​​មាន​បេក្ខនារី​មក​ចិន​ចំនួន​២០​រូប និង​បេក្ខនារី២រូប​តំណាង​​ប្រទេស​ផ្សេងៗ​​ក្នុង​តំបន់​​អាស៊ាន​៕ ​ ​ ​

អត្ថបទ៖ សុខណា

រូបភាព៖ ផ្ដល់ឲ្យ