ជំនឿ និងបម្រាម តាមក្បួនហុងស៊ុយ
- 2017-09-22 04:56:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនឿ និងបម្រាម តាមក្បួនហុងស៊ុយ
ចន្លោះមិនឃើញ
ក្នុងការរស់នៅរបស់សង្គមមនុស្សតែងតែមានជំនឿជាច្រើនពាក់ព័ន្ធហុងស៊ុយ និងជំនឿអរូបិយ ដែលគេជឿថា និងនាំមកនូវ ភាពរីកចំរើន ឫភាពភ័យខ្លាច និងមានវិបត្តិផ្សេងៗផងដែរ។
ពេលទៅសួរសុខទុក្ខអ្នកជំងឺមិនត្រូវយក ផ្លែសារី ឫផ្កាកូលាប ទៅជូនដាច់ខាត ព្រោះវាមានន័យថា អ្នកជំងឺនោះនឹងត្រូវបាត់បង់ជីវិត។ បញ្ញើ ដែលល្អបំផុតសម្រាប់អ្នកជំងឺ គឺសូកូឡា ឫនំមានរសជាតិផ្អែមផ្សេងៗ តែមិនត្រូវយករបស់ ដែលមានចំនួន៤ ឡើយ ព្រោះភាសាចិនពាក្យ “៤” (សឺ) សំលេងស្រដៀងនឹងពាក្យស៊ឺ ដែលមានន័យថា “ស្លាប់” ។
តាមជំនឿ គឺមិនគួរដាក់កញ្ចក់ឆ្លុះបែរមុខមករកគ្រែទេ ព្រោះបើតាមចាស់ពីដើមមានជំនឿថា ការដាក់កញ្ចក់ឆ្លុះបែរមុខមករកគ្រែជាការនាំបុគ្គលទី៣ ឲ្យចូលមករំខានកកូរកកាយក្នុងជីវិតគូរបស់អ្នក ដែលគេងនៅលើគ្រែនោះ។
បម្រាមដ៏សំខាន់មួយ ដែលផ្តាំតៗគ្នាពីមួយជំនាន់ ទៅមួយជំនាន់ គឺហាមហាលសម្លៀកបំពាក់ដែលបោកគក់រួចហើយពេលយប់ និងត្រូវសាលសម្លៀកបំពាក់យកទៅទុកនៅពេលព្រះអាទិត្យលិច ដែលចាស់ពីដើមមានជំនឿថា បើមិនធ្វើបែបនេះ វិញ្ញាណតែលតោលនឹងមកសណ្ឋិតនៅក្នុងសម្លៀកបំពាក់ ដែលហាលនោះ ហើយនឹងចូលមកខ្លួនអ្នកនៅពេលដែលអ្នកស្លៀកសម្លៀកបំពាក់នោះ។
ជនជាតិចិន មិនចូលចិត្តទុកសក់សេះឡើយ ព្រោះជឿថា ជាការរាំងស្ទះលាភសំណាងនៃភាពមានបាន។ ជាពិសេសបុរស ព្រោះគេយល់ថា ថ្ងាសរបស់បុរសជាផ្នែកមួយដែលនាំយកភាពសតិបញ្ញាជោគជ័យ នឹងលាភសំណាងមកកាន់ជីវិត។
ការអង្គុយយោកជើងចុះឡើង ជាការទាត់មាសប្រាក់ឲ្យចេញឆ្ងាយពីខ្លួន ហើយប្រសិនបើអ្នកធ្វើបែបនេះ រហូតទៅជាទម្លាប់នោះ គឺជាមូលហេតុមួយ ដែលធ្វើឲ្យទ្រព្យសម្បត្តិទាំងអស់របស់អ្នកហូរចេញពីអ្នក។ ដូច្នេះអ្នកគួរតែបញ្ឈប់ទម្លាប់នេះចោលទៅ។
គួរចៀសវាងហួចលេងពេលយប់ ពេលអ្នកកំពុងដើរលេង តាមជំនឿចាសៗបុរាណ ការធ្វើបែបនេះជាការទាក់ទាយចំណាប់អារម្មណ៍របស់ពពួកវិញ្ញាណតែលតោលឲ្យដើរតាមអ្នកទៅផ្ទះជាមួយ។
សិស្ស-និសិត្ស ឫអ្នកដែលត្រៀមប្រឡង គួរចៀសវាងអានសៀវភៅក្នុងបន្ទប់ទឹក និងមិនត្រូវបណ្តោយឲ្យអ្នកដទែជាន់សៀវភៅរបស់អ្នកនោះទេ ព្រោះទង្វើនេះនឹងធ្វើឲ្យអ្នកមានថាពលអាក្រក់កើតឡើងក្នុងការរៀនសូត្ររបស់អ្នក ធ្វើឲ្យការសិក្សាមានការចុះខ្សោយ៕
(សម្រួលពីសៀវភៅ ជំនឿ និង ហ៊ុងស៊ុយ)