បារាំង​ស្រលាញ់​វប្បធម៌​ខ្មែរ​ Bidaut សម្ដែង​ល្បុក្កតោ​នៅ​អាមេរិក​​​សប្ដាហ៍​ក្រោយ

  • 2017-09-22 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្តាហ៍​ក្រោយ​នេះ​ តារា​ល្បុក្កតោ​ស្បែក​ស​ជន​ជាតិ​បារាំង​ Bidaut Derek នឹង​បង្ហាញ​ស្នៀត​​​ក្បាច់​គុន​បុរាណ​ខ្មែរ​​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ និង​ជន​ជាតិ​បាន​ឃើញ​​ដែល​នេះ​ជា​ដំណើរ​ផ្សព្វផ្សាយ​វប្បធម៌​គុន​ខ្មែរ​នៅ​ទឹក​ដី​ប្រទេស​អ្នក​មាន។

តារា​គុន​ល្បុក្កតោ​ ​Bidaut Derek ដែល​ស្រលាញ់​ចូល​ចិត្ត​គុន​ខ្មែរ​យ៉ាង​ខ្លាំង​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​​២៨​ ខែ​កញ្ញា​​សប្តាហ៍​ក្រោយ​នេះ​ រូប​គេ​ និង​លោក​ Sarin Preap ​នឹង​សម្តែង​​បង្ហាញ​ក្បាច់​គុន​បុរាណ​ខ្មែរ​គឺ​ល្បក្កតោ​នៅ​ VALOR Training Center។ សូម​​សំណូមពរ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អាមេរិក​ ក៏​ដូច​ជា​ជន​បរទេស​ចូល​រួម​ទស្សនា​គាំទ្រ​ដល់​វប្បធម៌​បុរាណ​គុន​ខ្មែរ។

​ការ​សម្តែង​បង្ហាញ​ក្បាច់​គុន​ល្បុក្កតោ​នេះ​នឹង​ប្រើ​រយៈ​ពេល​២​ម៉ោង​​គឺ​ចាប់​ពី​ម៉ោង​៧​ដល់​៩​យប់​ ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​នៅ​​ទី​លាន​ហ្វឹកហាត់​ VALOR ​ទី​ក្រុង​ Stockton រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។ តម្លៃ​នៃ​ការ​​ចូល​រួម​ទស្សនា​ ៣៥​ដុល្លារ​អាមេរិក៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី