បឹង​ទំពុន ប្រភព​កញ្ឆែតដ៏​ធំ​របស់ ភ្នំពេញ

  • 2017-09-25 06:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ភូមិសាស្ត្រ​ជាយ​ខាងត្បូង​រាជធានីភ្នំពេញ បឹង​ទំពុន ជា​ប្រភពកញ្ឆែត​ស្រស់​ខ្ចី រួម​នឹង​បន្លែ​ដាំ​ដុះ​លើ​ទឹ​កមួយ​ចំ​នួន​​ទៀ​ត តាំងពីដើម​រៀងមក​។

​លោក ច្រឹក សុគ​ន្ធា ជា​កិ​សករ​មួយរូប​ចំណោម​កិ​សករ​រាប់សិប​អ្នក​ទៀ​ត ដែល​ផ្ញើរ​ជីវភាព​លើរបរ​ដាំ កញ្ឆែត នៅ​តំបន់​នេះ​យូរយាមកហើយ​ បានប្រាប់​ថា ការដាំ​ដុះ​បន្លែ​ប្រពៃណីនេះ​ ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ចម្បង សម្រាប់​ការ​រស់រាន​របស់​ប្រជាកសិករ​ដូច​ពួកលោក ដែល​ពឹង​អា​ស្រ័យ​បឹងដ៏​ធំធេង​នេះ​។ ​ ​

មាន​បទពិសោធ​លើ​ការ​ដុះកញ្ឆែត​នៅ​ទី​នេះ ២០​ឆ្នាំ​ហើយ លោក​ថា ​ផ្ទៃ​បឹង​ដាំ​ដុះ​នេះកិ​សករ ​ជួល​ពីក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​អភិ​វ​ឌ្ឍ​បឹង​នេះ ក្នុង​មួយ​ហិចតា ៤០០​ ដុល្លារ​អាមេរិកក្នុង​មួយឆ្នាំ​។ ​

​ក្រៅពី​ចំណាយ​លើ​តម្លៃ​ជួល​ដី​ដាំ កិ​សិករ​មានប្រ​ភព​ពី​ស្រុក​ស្អាង​ខេត្តកណ្ដាល ពន្យល់ថា កញ្ឆែត​ងាយ ដាំ​ដុះ ចំណាយ​ដើមតិ​ច​តួច​បំ​ផុត ឆាប់​ហុច​ផល និង​សម្បូរ​ទីផ្សារ​។ កញ្ឆែត អាច​កាត់​បាន រយៈពេល​ពី ​២៥​ថ្ងៃ ទៅ​ ១​ខែក្រោយ​ដាំ​ដុះ ហើយ​វា​រស់រាន​យូរ កាត់​បាន​ច្រើនលើកច្រើនសារ មិន​ងាយ​ងាប់​វិញ​ឡើយ​។ នៅពេល​កញ្ឆែត​ហុច​ផល​ពេល​លេញ គេ​អាច​ប្រមូល​ផល​ច​ន្លោះ​ពី​ ៣០០​ ទៅ ​៥០០ ​គីឡូក្រាម ក្នុង​មួយ​ហិចតា​។ ​

កិសករជើង​ចាស់​បន្ថែមថា ដោយ​សារ​ទឹក​បឹង​សម្បូរ​ជីវជាតិ ដែល​បន្លែ​ប្រភេទ​នេះ​ត្រូវ​ការស្រាប់​ រួម​ផ្សំ​ការ​បាញ់​ឆ្នាំ​ជំនួ​យ​ខ្លះ ​៥ ​ថ្ងៃ​ទៅ​ ១​ អាទិត្យ​ប៉ុណ្ណោះ កញ្ឆែងនឹងលូត​លាស់​ទង​ថ្មី អាច​ប្រមូល​ផល​បាន​ទៀត ដែលក្នុង​១ខែ​ៗ របរ​នេះ​ស្រូប​ចំណូល ​ទ្រទ្រង់​គ្រួសារ​លោក​ពី​ ១ លាន ៥ ​សែន ទៅ​ ២​ លាន​រៀល។

ជា​រៀង​រាល់​ល្ងាច​ ឈ្មួញ​កណ្ដាល និង​អ្នក​បោះ​ដុំ​ តែងចុះ​ទៅ​ប្រមូល​ទិញពីអ្នក​​ដាំដុះទើប​ចុះពីទូកភ្លាមៗ តម្លៃ​មួយ​គីឡូក្រាម ​​១ ០០០៛។   ចំណោម​ឈ្មួញកណ្ដាលជា​ច្រើន​ទៀត អ្នក​ស្រី ចន្ថា ឲ្យ​ដឹង​ថា ក្នុង​១​គីឡូក្រាម គេ​អាច​ចំណេញពី ១ ០០០ ទៅ​១ ៥០០៛ តាមរយៈ​ការ​ទិញ​កញ្ឆែតនេះ ពី​កសិករផ្ទាល់​ទៅ​បោះ​តាមទីផ្សារ។ អ្នក​ស្រី​លម្អិត​ថា កញ្ឆែតនេះ​ចែក​ចាយ​ទៅ​កាន់​ផ្សារគោលដៅក្នុង​រាជ​ធានី​ភ្នំពេញ ដូច​ជាផ្សារ​ដើមគេ ចម្បារអំពៅ រួម​នឹង​ផ្សារ​តាខ្មៅផង​ដែរ​ មុន​ពេល​​ចែក​ចាយ​ទៅ​អ្នក​លក់​រាយ​បន្ត​៕  

   

អត្ថបទ៖ ខ្វាន់