គិត​ត្រឹម​២ខែ​​ចុងក្រោយ តារា​ចម្រៀង​​និង​សម្ដែង​​៨ ​រូប​ផ្ទុះ​ជម្លោះ​ដាក់​គ្នា​ពេញ​បណ្ដាញ​សង្គម​

  • 2017-09-25 09:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​​ដើម​ខែ​ សីហា ​មក​ដល់​ចុង​ខែ​ កញ្ញា ឆ្នាំ​២០១៧​នេះ​ តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ ៨ រូប​បាន​ផ្ទុះ​សង្គ្រាម​ពាក្យ​សម្ដី​ដៀម​ដាម​គ្នា​ទៅ​វិញ​ទៅ​មក​ផ្អើល​ពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​។

តើ​តារា​ចម្រៀង​ប្រុស​ស្រី​ទាំង​៨ រូប​មាន​អ្នក​ណា​ខ្លះ​?

ថ្ងៃ​នេះ ​Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន​​វត្តមាន​អ្នក​សិល្បៈ​ទាំង ៨ រូប​ដែល​ផ្ទុះ​កំហឹង​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​រួម​មាន​៖​ G-Devith ក្មេង​ខ្មែរ​ ចន ច័ន្ទលក្ខិណា សុវណ្ណ មករា ម៉ៃ សុគន្ធ ហេង នរៈកក្កដា ហម ឈរ៉ា និង តារាសម្ដែង អ៊ឺង សុទ្ធារិទ្ធ ហៅ ដុកទ័ររិទ្ធ ​។

១​​/ជម្លោះ​​​ G-Devith និង​ក្មេង​ខ្មែរ​​ទាក់​ទង​បទ​​បទ​ចម្រៀង​​​ ច្រៀង​ដៀម​ដាម​កាច់​កុង​​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។​ ដល់​ភាគី​ម្ខាង​ទៀត​​និពន្ធ​បទ​ចម្រៀង​​ដោយ​ប្រើ​ពាក្យ​​ពេចន៍​មិន​សមរម្យ​ដើម្បី​ចង់​យក​ឈ្នះ​ចាញ់​រៀង​ៗ​ខ្លួន​។

២/​បើ​និយាយ​​អំពី​ជម្លោះ​​អ្នក​នាង​ ​ចន ច័ន្ទលក្ខិណា និង​ សុវណ្ណ មករា ​បក​អាក្រាត​គ្នា​ទៅ​វិញ​ទៅ​មក​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ រហូត​ដាក់​ពាក្យ​ប្ដឹង​ផ្ដល់​គ្នា​ទៀត​ផង​។

៣/ ងាក​មក​ចាប់​អារម្មណ៍​ជម្លោះ​រវាង​តារា​សម្ដែង​ ហេង នរៈកក្កដា និង តារា​ចម្រៀង​ ម៉ៃ សុគន្ធ កើត​ឡើង​ដំបូង​​​តាម​រយៈ​ការ​រិះ​គន់​ម៉ូដ​សក់​ ខេមរៈ សិរីមន្ត ថា​ចម្លង​ស្ទីលពី​ Justin Bieber ក៏​បង្ក​ទៅ​ជា​សង្គ្រាម​ពាក្យ​សម្ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​១​ភាគ​ទៅ​១​ភាគ​។

៤/ ត្រឡប់​មក​ជម្លោះ​តារា​សម្ដែង​ជើង​ចាស់​​លោក​ ហម ឈរ៉ា ជាមួយ​ ដុកទ័រ​រិទ្ធ វិញ​កើត​ឡើង​ដោយ​សារ​កូន​ខ្មែរ​មិន​សរសេរ​អក្សរសាស្ត្រ​​ខ្មែរ​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ បែរ​ជា​ទៅ​សរសេរ​អក្សរ​អង់គ្លេស​តែ​មាន​សូរ​សៀង​បែប​ខ្មែរ​ទៅ​វិញ​៕​​​

អត្ថបទ៖ ឆុង ស៊ីណាន