U-16 ផ្លាស់ប្ដូរ​ជើង​ហោះហើរ​ម៉ោង ៧:៥៥​ នាទី​​យប់​បាន​មក​ដល់

  • 2017-09-26 03:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៦ ​ឆ្នាំ​​បាន​ផ្លាស់ប្ដូរ​ជើង​ហោះហើរ​ ​​​ដោយ​​​ប្ដូរ​​ទៅ​ម៉ោង ៧:៥៥ នាទី​ល្ងាច​វិញ​​ទើប​​​មក​ដល់​ទឹក​ដី​កម្ពុជា​ ក្រោយ​បញ្ចប់​ភារកិច្ច​​​លេង​វគ្គ​ជម្រុះ 2018 AFC U-16 Championship ​នៅ​ទឹក​ដី​ប្រទេស​ម៉ុងហ្គោលី។

ដំបូង​ឡើយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ ១៦ ឆ្នាំ​គ្រោង​មក​ដល់​ទឹក​ដី​កំណើត​ម៉ោង ៨:៥០ នាទី​ព្រឹក​នេះ ប៉ុន្តែ​ដោយសារ​បញ្ហា​អាកាសធាតុ​ត្រូវ​ប្ដូរ​ជើង​ហោះហើរ​ ហើយ​កំណត់​មក​ដល់​ល្ងាច​នេះ​វិញ។ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​​នេះ​ដែរ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៦ ឆ្នាំ​ ​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល I ​ដោយ​រក​បាន ៣​ពិន្ទុ ដែល​ ៣ប្រកួត​ក្នុង​ពូល​គឺ​ចាញ់ វៀតណាម ៥-២ ចាញ់ អូស្ត្រាលី ៥-០ និង​ឈ្នះ ម្ចាស់​ផ្ទះ​ម៉ុងហ្គោលី ៣-២៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី