ក្មេងអាយុ ៣ឆ្នាំ គួរបញ្ជូនទៅសាលារៀន ឬយ៉ាងណា?
- 2017-09-26 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងអាយុ ៣ឆ្នាំ គួរបញ្ជូនទៅសាលារៀន ឬយ៉ាងណា?
ចន្លោះមិនឃើញ
ការបញ្ជូនកូនទៅសាលារៀន ក្នុងកម្រិតអាយុដ៏ត្រឹមត្រូវមួយ អាចឲ្យកូនឆាប់ទទួលបានអប់រំ និងមានឱកាសសម្រេចកិច្ចការងារបានមុនគេ។ ជាមួយគ្នានេះ អ្នកជំនាញក្នុងវិស័យអប់រំ បានលើកឡើងថា ឪពុកម្ដាយគួរបញ្ជូនទៅកូនរៀន នៅអាយុ ៣ឆ្នាំឡើងទៅ ព្រោះជាអាយុដែលក្មេងរៀនឆាប់ចេះ និងចំណាំឆាប់ចាំបំផុត។
ឪពុកម្ដាយមួយចំនួន តែងបារម្ភនៅពេលបញ្ជូនកូនទៅសាលានូវអាយុតិចពេក អាចធ្វើឲ្យកូនមានអារម្មណ៍ស្រងេះស្រងោច និងមិនស្វាហាប់ ដូចក្មេងធំ មានអាយុ ៤ ឬ ៥ឆ្នាំឡើង។ ដោយឡែកតាមទស្សនៈរបស់អ្នកធ្វើការក្នុងវិស័យអប់រំ លោកឧកញ៉ាគួច ម៉េងលី បានពោលថា តាមការសិក្សាជាទូទៅ ក្មេងចាប់ផ្ដើមក្លាហានគឺនៅអាយុចាប់ពី ៣ឆ្នាំឡើង នៅក្នុងកម្រិតអាយុនេះ ឪពុកម្ដាយគួរណាស់បញ្ជូនកូនឲ្យទៅរៀន។
លោកបន្តថាៈ «កុំចាំដល់អាយុ ៥ឆ្នាំ ឬក្មេងធំ ឲ្យរៀនថ្នាក់មត្តេយ្យសិក្សាអី ... គួរឲ្យក្មេងចូលរៀនថ្នាក់ក្រោមមត្តេយ្យសិក្សា ចាប់អាយុ ៣ឆ្នាំ ក្មេងនឹងចាប់ឆាប់បាន យល់ឆាប់ដឹង ហើយស៊ីជម្រៅលើការរៀនសូត្រ ពេលចូលរៀនគឺឆាប់ទាន់គេ រៀនចេះ ពូកែ និងស៊ាំនឹងការទំនាក់ទំនងជាមួយអ្នកដទៃ»។
យ៉ាងណាបើប្រៀបធៀបក្មេងអាយុ ៥ឆ្នាំ ទើបបញ្ជូនចូលរៀនទី១តែម្ដង គឺវាយឺតពេល ដែលលោកថាធ្វើឲ្យក្មេងមិនបានត្រៀមខ្លួន ក្មេងអាចបាក់ស្បាត ក្មេងអត់បានស៊ាំនឹងសាលា និងគ្រូ ដូច្នេះក្នុងការសម្រេចចិត្តបញ្ជូនកូនអាយុ ៣ឆ្នាំ ឲ្យសាលារៀន ជាជម្រើសប្រសើរ។
អ្នកជំនាញរូបនេះ ក៏លើកទឹកចិត្តដល់ឪពុកម្ដាយព្យាយាមជម្រុញកូនឲ្យប្រឹងរៀនតាំងពីអាយុ ៣ឆ្នាំឡើង ហើយរៀនណេះដឹងទូទៅ ដែលមានភាសាគ្រប់ភាសា មិនមែនរៀនតែភាសាអង់គ្លេសនោះ ពោលគឺចាប់ផ្ដើមពីភាសាជាតិជាមុន៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
អ្នកជំនាញអប់រំថាគួរឲ្យកូនៗចេះភាសាជាតិសិនមុនបញ្ជូនទៅរៀនភាសាបរទេស
ក្រសួងអប់រំគ្រោងបង្កើត"បណ្ណាល័យអនឡាញ" ដើម្បីជំរុញការអានសៀវភៅចម្រុះទូទាំងប្រទេស