អេម! Kagawa ធ្វើ​បាន​កំណត់ត្រា​មួយ​នៅ Bundesliga

  • 2017-10-01 06:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shinji Kagawa បាន​ក្លាយ​ជា​កីឡាករ​ជប៉ុន​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ Bundesliga បន្ទាប់​ពី​ស៊ុត​បាន​មួយ​គ្រាប់​ ជួយ​  Borussia Dortmund ឈ្នះ Augsburg ទាំង​លំបាក​ ២-១ យប់មិញ។

ជោគជ័យ​​នេះ​បាន​ធ្វើ​ឲ្យ  Borussia Dortmund ដែល​ទើប​បរាជ័យ​ក្រោម​ថ្វីជើង Real Madrid​ នៅ Champions league បន្ត​ឈរ​កំពូល​តារាង​ក្នុង​លីគ​ ដាច់​៥​ពិន្ទុ​បណ្ដោះអាសន្ន​ពី​ក្រុម​លេខ​២ Hoffenheim ដែល​ត្រៀម​ជួប Freiburg យប់​នេះ​ ឯ​ក្រុម​លេខ​៣ Bayern Munich ក៏​លេង​ជាមួយ Berlin ដូច​គ្នា។

ក្នុង​ជំនួប​យប់​មិញ ​នាទី​​ទី​៤ Andriy Yarmolenko ជា​អ្នក​បើក​ឆាក​ឲ្យ​ក្រុម​ពណ៌​លឿង​ មុន​ពេល​ Caiuby របស់ Augsburg តាម​បាន​ស្មើ​វិញ​នាទី​១១។ ១២​នាទី​បន្ទាប់ Kagawa ក៏​អាច​រក​គ្រាប់​ទី​២​ឲ្យ Dortmund ខណៈ Pierre-Emerick Aubameyang បាន​ឱកាស​ទាត់​បាល់​ប៉េណាល់ទី​១​គ្រាប់​ តែ​ធ្វើ​មិន​បាន​សម្រេច។ គិត​មក​ទល់​ពេល​នេះ​ Kagawa វ័យ​២៨​ឆ្នាំ​រក​បាន​៣៨​គ្រាប់​​ហើយ​ វ៉ា​កំណត់​ត្រា​ Shinzi Okazaki មួយ​គ្រាប់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី