អ្នក​ចង់​ទៅ​មើល Man Utd ​លេង​ផ្ទាល់ ​មើល​ក្បួន​នេះ ​ចំណាយ​តិច​ហើយ​សប្បាយ​ទៀត

  • 2017-10-04 02:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​បាល់ទាត់​នៅ​កម្ពុជា​ភាគ​ច្រើន​តែងតែ​មាន​បំណង​ប្រាថ្នា​ចង់​ទៅ​មើល​បាល់​នៅ​តំបន់​អឺរ៉ុប ​ជា​ពិសេស​លីគ​របស់​អង់គ្លេស​តែ​ម្ដង ព្រោះ​មាន​ប្រជាប្រិយភាព​ខ្លាំង។ តើ​ធ្វើ​យ៉ាង​ណា​ខ្លះ​ទៅ ​ដើម្បី​បាន​ទៅ​មើល​ការ​ប្រកួត​ដែល​ខ្លួន​ប្រាថ្នា​នោះ?

លោក កែវ ដារា ​ដែល​ទើប​តែ​ទៅ​មើល​ការ​ប្រកួត​របស់ Manchester United ​នៅ Old Trafford ​បាន​ប្រាប់​ថា​មិន​ពិបាក​ទេ​សម្រាប់​បងប្អូន​ដែល​ចង់​ទៅ​មើល​ការ​ប្រកួត​នៅ​អង់គ្លេស។ បុគ្គលិក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន សែលកាត ​រូប​នេះ​ណែនាំ​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១. ​ត្រូវ​មាន​គម្រោង​ឱ្យ​បាន​២​ទៅ​៣​ខែ​មុន ៖ ការ​រៀប​គម្រោង​ឱ្យ​បាន​មុន ២​ទៅ​៣​ខែ​នេះ ​គឺ​អាច​ឱ្យ​អ្នក​រៀប​ចំ​ខ្លួន​បាន​និង​អ្វី​ៗ​អាច​ធូរ​ថ្លៃ។ ​តួយ៉ាង​ដូចជា សុំ Visa ​កក់​សំបុត្រ​យន្តហោះ កក់​សំបុត្រ​ចូល​មើល​ការ​ប្រកួត​តាម​វិបសាយ manutd.com ​និង​រក​កន្លែង​ស្នាក់​នៅ​ជា​ដើម (រក​កន្លែង​នៅ​ជិត​កីឡដ្ឋាន ពី​ព្រោះ​នៅ​ថ្ងៃ​ប្រកួត​ចរាចរ​អាច​នឹង​ស្ទះ​រក​តាម AirBnB) ។

២. ​ត្រូវ​រក​គ្នា​ឱ្យ​បាន​ច្រើន​នាក់​បន្តិច ​ស្រួល​ចែក​ការ​ចំណាយ​គ្នា ​គួរ​ទៅ​លេង​ទីក្រុង Liverpool ​ព្រោះ​នៅ​ជិត​គ្នា ជិះ​រទេះ​ភ្លើង ​ឬ​ក៏​និយាយ​ជាមួយ Uber Driver ​ប្រហែល​១០០​ផោន​ប៉ុណ្ណោះ​ទៅ​មក។ គួរ​តែ​ឆ្លៀត​ទៅ​លេង​ Trafford Center ​នៅ Manchester ​ព្រោះ​ជា​ជា Shopping Mall ​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស។

៣. រឿង​មួយ​ដែល​ត្រូវ​ធ្វើ​ដើម្បី​កុំ​ឱ្យ​ចំណាយ​អស់​ច្រើន​គឺ​ប្រើ App Trainline ​សម្រាប់​ធ្វើ​ដំណើរ AirBnB ​សម្រាប់​កន្លែង​ស្នាក់​នៅ Tube Map ​សម្រាប់​ជិះ​រថ​ភ្លើង ​និង MUFixture ​សម្រាប់​កម្មវិធី​ប្រកួត។

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី